ក្រសួងការពារប្រទេស ជួបសំណេះសំណាលជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីជួបសំណេះសំណាលជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេសដែលត្រូវបានតែងតាំងក្នុងឆ្នាំ ២០២៤។ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជាអធិបតីនៃពិធី។ អញ្ជើញចូលរួមមានលោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេស។
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ក្រសួងការបរទេស សម្រាប់ការងារធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសក្នុងរយៈពេលកន្លងមក រួមចំណែកគាំទ្រកិច្ចការបរទេសលើវិស័យការពារជាតិ ដែលត្រូវបានដាក់ពង្រាយព្រមៗគ្នា និងទូលំទូលាយ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា ក្នុងការងារកិច្ចការបរទេសរួមរបស់បក្ស ការទូតរដ្ឋ ការទូតប្រជាជន ការងារធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិបានអះអាងថា ជាបណ្តាញដ៏សំខាន់ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien រួមជាមួយឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឲ្យដឹងថា គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសជឿជាក់ថា ឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេសនឹងខិតខំបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូនប្រកបដោយជោគជ័យ រួមចំណែកពង្រឹងទំនាក់ទំនងការបរទេសរវាងវៀតណាមជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងទាញយកប្រយោជន៍ពីធនធានទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេសជានិច្ចកាលយកចិត្តទុកដាក់ ដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អនុព័ន្ធយោធាវៀតណាម បំពេញភារកិច្ចដែលបានប្រគល់ជូន ដោយហេតុនោះ រួមចំណែកអនុវត្តភារកិច្ចរួមរបស់ទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស។
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងឯកអគ្គរដ្ឋទូត និងប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស ដែលត្រូវបានតែងតាំងក្នុងឆ្នាំ ២០២៤ បានសង្កត់ធ្ងន់ថា ពិធីជួបសំណេះសំណាលគឺជាឱកាសដើម្បីមានការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់អនុព័ន្ធយោធានៅប្រទេសនិមួយៗ គោលការណ៍ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់វៀតណាមជាមួយបណ្តាប្រទេស; ទន្ទឹមនឹងនោះបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននោះ នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេស ក្នុងកិច្ចការបរទេសក្នុងប្រទេសសាមី៕
បកប្រែដោយ Huyen Trang