នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំក្រោមកិច្ចព្រមព្រៀងរបស់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ដើម្បីលើកកម្ពស់ការសម្របសម្រួលក្នុងការជួយសង្គ្រោះ និងការដួលរលំសំណង់ កាត់បន្ថយការរងរបួស បាត់បងអាយុជីវិត និងការខូចខាតទ្រព្យសម្បត្តិនៅពេលមានគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយកើតឡើង។

leftcenterrightdel
កម្លាំងពេទ្យយោធានៃប្រទេសទាំងបី ដឹកជញ្ជូនជនរងគ្រោះយ៉ាងធ្ងន់ធ្ងរទៅកាន់រថយន្តជួយសង្គ្រោះ

បន្ទាប់ពីពិធីបើក កងកម្លាំងជួយសង្គ្រោះនៃកងទ័ពរបស់ប្រទេសទាំងបី បានផ្តោតលើខ្លឹមសារសំខាន់ៗចំនួនពីរ រួមមាន៖ ការងារស្វែងរក និងជួយសង្គ្រោះនៅតំបន់ដួលរលំសំណង់; សកម្មភាពជួយសង្គ្រោះបន្ទាន់សម្រាប់ជនរងគ្រោះនៅកន្លែងកើតហេតុ; កងទ័ពទទួល ចាត់ថ្នាក់ ជួយសង្គ្រោះ ព្យាបាល និងដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកម្រិត ១, ២ និង ៣។

leftcenterrightdel
ឧទ្ធម្ភាគចក្រចុះចតយ៉ាងលឿនដើម្បីដឹកជញ្ជូនជនរងគ្រោះដែលឈឺយ៉ាងធ្ងន់ធ្ងរទៅជួយសង្គ្រោះបន្ទាន់

តាមរយៈលំហាត់សមយុទ្ធនេះ កងកម្លាំងជួយសង្គ្រោះនៃកងទ័ពរបស់ប្រទេសទាំងបីកាន់តែមានភាពសកម្មក្នុងការសម្របសម្រួល និងជួយគ្នាទៅវិញទៅមកនៅពេលមានគ្រោះធម្មជាតិ រួមចំណែកធានាបាននូវជីវភាពរស់នៅដ៏សុខសាន្តត្រាណសម្រាប់ប្រជាជន ក៏ដូចជាពង្រឹងភាពស្អិតរមួត និងការជួយគ្នាទៅវិញទៅមកក្នុងការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ នេះគឺជាឱកាសមួយសម្រាប់កងកម្លាំងវិស្វកម្ម និងពេទ្យយោធានៃប្រទេសទាំងបី មានឱកាសជួបប្រាស្រ័យ និងផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការថែទាំ និងការការពារសុខភាពសម្រាប់កងទ័ព និងប្រជាជនរបស់ប្រទេសនីមួយៗ និងសកម្មភាពអន្តរជាតិស្តីពីជំនួយមនុស្សធម៌ ការស្វែងរក និងការជួយសង្គ្រោះ និងជម្នះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ៕

បកប្រែដោយ Huyen Trang