leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ទស្សនាលំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្ដរាយរួម រវាងកងទ័ពនៃប្រទេសទាំងបី

លំហាត់ហ្វឹកហ្វឺននេះបានរៀបចំឡើង ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយបាក់រលំអគារ» ដែលបានរៀបចំជា ២ ខ្លឹមសារហ្វឹកហាត់ ប្រតិបត្តិការសង្គ្រោះគ្រោះបាក់រលំអគារ និងប្រតិបត្តិការសង្គ្រោះសុខាភិបាល ក្នុងនោះមាន៖ ផ្នែកមន្ទីរពេទ្យកម្រិត១ និងផ្នែកមន្ទីរពេទ្យកម្រិត២។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា និងបណ្តាប្រតិភូនៅក្នុងលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្ដរាយរួម រវាងកងទ័ពនៃប្រទេសទាំងបី

លំហាត់ហ្វឹកហ្វឺនទទួលបានជោគជ័យដ៏អស្ចារ្យ ដែលជាសកម្មភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម ឡាវ និងកម្ពុជា។ តាមរយៈលំហាត់ហ្វឹកហ្វឺននេះ កងកម្លាំងជួយសង្គ្រោះនៃកងទ័ពរបស់ប្រទេសទាំងបីនឹង សម្របសម្រួលយ៉ាងជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមកក្នុងករណីគ្រោះមហន្ដរាយធម្មជាតិ កាត់បន្ថយហានិភ័យនៃការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ ធានាបាននូវសុខសន្តិភាពសម្រាប់ប្រជាជន។

*នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម បានទៅទស្សនាវិទ្យាល័យទេពប្រណម្យ។ នៅទីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang តាងនាមក្រសួងការពារប្រទេសវៀតណាម ប្រគល់កុំព្យូទ័រចំនួន ៣០ គ្រឿងដល់សាលា ដើម្បីបម្រើការបង្រៀន និងរៀន៕

បកប្រែដោយ Huyen Trang