leftcenterrightdel
លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Pham Tuan Doi នាយករងនៃវិទ្យាស្ថានកងទ័ពការពារព្រំដែន ថ្លែងសុន្ទរកថាបើក

ថ្លែងក្នុងពិធីបើកវគ្គ លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Pham Tuan Doi នាយករងនៃវិទ្យាស្ថានកងទ័ពការពារព្រំដែនបានស្នើឲ្យគ្រូបង្រៀនត្រូវរៀបចំខ្លឹមសារឲ្យបានល្អ កម្មវិធីសិក្សា និងចាត់គ្រូបង្រៀនមានបទពិសោធន៍ និងវិធីបង្រៀនឲ្យបានល្អដើម្បីចូលរួមបណ្ដុះបណ្ដាល។  ក្រៅពីនេះសម្របសម្រួលឱ្យបានល្អក្នុងការធានាបាននូវសម្ភារៈបរិក្ខារ កន្លែងស្នាក់នៅ របបសម្រាប់សិក្ខាកាម និងរក្សាយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរបស់វិទ្យាស្ថានកងទ័ពការពារព្រំដែន។ សម្រាប់សិក្ខាកាមទាំងនេះ ត្រូវខិតខំប្រឹងប្រែង និងមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិរបស់ថ្នាក់បណ្តុះបណ្តាល  និងចំណាយពេលច្រើនបំផុតក្នុងការស្រាវជ្រាវ សិក្សា និងទទួលយកចំណេះដឹង។ ទន្ទឹមនឹងនេះ បង្កើនការផ្លាស់ប្តូរ និងប្រើប្រាស់ចំណេះដឹងដែលបានសិក្សាដើម្បីបំពេញភារកិច្ចរបស់ខ្លួននៅអង្គភាព​។ 

តាងនាមថ្នាក់បណ្ដុះបណ្ដាល លោកវរសេនីយ៍ឯក Sich Khun Na នាយរងការិយាល័យការពារព្រំដែនគោកនៃកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈនាយកវិទ្យាស្ថាន និងថ្នាក់ដឹកនាំ​​ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសន្យាថា សិក្ខាកាមទាំងនេះនឹងគោរពបទប្បញ្ញត្តិរបស់វិទ្យាស្ថាន និងច្បាប់វៀតណាម ឧស្សាហ៍ព្យាយាមសិក្សា ទទួលយកចំណេះដឹងនិងទទួលបានលទ្ធផលល្អ។ លើកកម្ពស់ស្មារតីកសាងទំនាក់ទំនងសាមគ្គីភាព “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។

វគ្គបណ្តុះបណ្តាលគ្រប់គ្រងព្រំដែនថ្នាក់ខេត្ត និងគ្រូបង្រៀនការពារព្រំដែនសម្រាប់កងយោធពលខេមរភូមិន្ទ នឹងប្រព្រឹត្ដទៅក្នុងរយៈពេល ៦ខែ៕

បកប្រែដោយ Pham Diep