ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីអ៊ីស្រាអែលទទួលបន្ទុកជនជាតិជ្វីហ្វដែលរស់នៅបរទេស លោក Amichai Chikli បានឲ្យដឹងថា ភាគីទាំងអស់កាន់តែខិតមកជិតបទឈប់បាញ់ ហើយការចរចាកំពុងបន្តលើខ្លឹមសារនៃការដាក់ពង្រាយកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងកំណត់អត្តសញ្ញាណអ្នកទោសប៉ាឡេស្ទីនដែលនឹងត្រូវបានអ៊ីស្រាអែលដោះលែង ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ ដំណាក់កាលទីមួយនៃបទឈប់បាញ់នឹងជាដំណាក់កាលមនុស្សធម៌រយៈពេល ៤២ ថ្ងៃ រួមទាំងការដោះលែងចំណាប់ខ្មាំងផងដែរ។ អាជ្ញាធរប៉ាឡេស្ទីនក៏បានបញ្ជាក់ថា ភាពជាប់គាំងមួយចំនួនត្រូវបានដោះស្រាយ ប៉ុន្តែការដាក់ពង្រាយកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សានិងអត្តសញ្ញាណអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែង មិនឈានដល់ការឯកភាពនោះទេ។

leftcenterrightdel
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ រូបថត៖ រ៉យទ័រ

ទាក់ទិននឹងស្ថានភាពនៅមជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីស្តីទីរបស់លីបង់ លោក Najib Mikati នាថ្ងៃទី ២៤ ធ្នូ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងបារាំងជួយពន្លឿនការដកទ័ពអ៊ីស្រាអែលចេញពីប្រទេស ហើយបានអំពាវនាវឱ្យគណៈកម្មការត្រួតពិនិត្យបទឈប់បាញ់ដាក់សម្ពាធលើអ៊ីស្រាអែលដើម្បីបញ្ឈប់ការរំលោភបំពានទាំងអស់៕

តាម vovworld.vn