ប្រទេសជាច្រើនគាំទ្រការស្តារឡើងវិញនៅប្រទេសស៊ីរី
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei កាលពីថ្ងៃទី ២៣ ធ្នូ បានបញ្ជាក់ថា ក្រុងតេអេរ៉ង់គាំទ្របុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។
នៅក្នុងសេចក្តីប្រកាសនេះ លោក Baqaei បានបញ្ជាក់យ៉ាងច្បាស់ថា គោលជំហរជាគោលការណ៍របស់អ៊ីរ៉ង់ចំពោះស៊ីរី គឺការពារអធិបតេយ្យភាព បូរណភាពទឹកដី និងទុកឲ្យប្រជាជនស៊ីរីសម្រេចកំណត់អនាគតរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក៏បានសង្កត់ធ្ងន់ថា ប្រទេសស៊ីរីមិនគួរឲ្យក្លាយជាទីជម្រកសម្រាប់អំពើភេរវកម្មឡើយ។
|
|
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងតេអេរ៉ង់។ រូបថតឯកសារ៖ IRNA/TTXVN |
ទន្ទឹមនឹងនោះ លោក Ahmed al-Sharaa មេដឹកនាំក្រុមអ៊ីស្លាម Hayat Tahrir al-Sham (HTS) ដែលកំពុងកាន់អំណាចក្នុងប្រទេសស៊ីរី បានប្រកាសថា ប្រទេសកាតាបានបង្ហាញពីឆន្ទៈ ត្រៀមខ្លួនវិនិយោគនៅក្នុងប្រទេសស៊ីរីក្នុងវិស័យថាមពល និងកំពង់ផែសមុទ្រ។ មុននោះ កាលពីថ្ងៃទី ២១ ខែធ្នូ ប្រទេសកាតាបានបើកដំណើរការស្ថានទូតក្នុងរដ្ឋធានីដាម៉ាសឡើងវិញ ក្រោយរយៈពេល ១៣ ឆ្នាំបិទទីភ្នាក់ងារតំណាងការទូតនេះ ដោយសារតែជម្លោះនៅក្នុងប្រទេសស៊ីរី។
នាថ្ងៃដដែល គណៈប្រតិភូអារ៉ាប៊ីសាអូឌីតបានជួបលោក Ahmed al-Sharaa នៅទីក្រុងដាម៉ាស ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី។ ក្រសួងការបរទេសហ្ស៊កដានីបានប្រកាសថា រដ្ឋមន្ត្រីការបរទេស Ayman Safadi ក៏បានបំពេញទស្សនកិច្ចនៅប្រទេសស៊ីរីកាលពីថ្ងៃទី ២៣ ធ្នូ ផងដែរ។ នៅក្នុងជំនួបជាមួយប្រមុខរដ្ឋអំណាចស៊ីរីថ្មី រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីបានសម្តែងការត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់ប្រទេសស៊ីរី៕
តាម vovworld.vn