យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធភាពនៃទំនាក់ទំនងរុស្ស៊ីនិងសហរដ្ឋ អាមេរិក ប្រក្រតីភាពនូវទំនាក់ទំនងវិញ លោកប្រធានាធិបតី ពូទីន បានឲ្យដឹងថា រុស្ស៊ី "មិនដែលបោះបង់ចោលបំណងប្រាថ្នានេះឡើយ"។

leftcenterrightdel
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន

លោក ពូទីន ឲ្យដឹងថា ប្រសិនបើរុស្ស៊ីមើលឃើញស្ថានការណ៍ផ្លាស់ប្តូរក្នុងទិសដៅនៃកាលានុវត្តភាព និងអនាគតក្នុងការកសាងទំនាក់ទំនងជាមួយប្រទេសផ្សេងៗនោះ រុស្ស៊ីតែងតែត្រៀមខ្លួនជានិច្ច។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា “ប្រការនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហព័ន្ធរុស្ស៊ីឡើយ”។

ពាក់ព័ន្ធនឹងយថាទស្សន៍ដែលរុស្ស៊ីប្រក្រតីភាពនូវទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិចនិយាយរួម មេដឹកនាំរុស្ស៊ីរូបនេះបានអះអាងថា៖ "ប្រសិនបើយើងបង្កើតទំនាក់ទំនងជាមួយប្រទេសណាមួយ យើងនឹងត្រឹមតែឈរលើមូលដ្ឋាននៃផលប្រយោជន៍របស់រដ្ឋរុស្ស៊ីប៉ុណ្ណោះ”៕

តាម vovworld.vn