សម្ព័ន្ធកុំព្យូទ័រប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់អឺរ៉ុប (EuroHPC) ទើបតែបានប្រកាសការសម្រេចចិត្តជ្រើសរើសសំណើចំនួន ៧ ដើម្បីបង្កើត និងដំណើរ ការរោងចក្របញ្ញាសិប្បនិមិត្ត (AI) ដំបូងគេនៅទូទាំងទ្វីប។ នេះគឺជាការបោះជំហានដ៏ សំខាន់មួយសម្រាប់អឺរ៉ុបក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីប្រកបដោយវិបុលភាព ដើម្បី បង្កើតគំរូ AI ជឿនលឿន និងអភិវឌ្ឍន៍ដំណោះស្រាយ AI។ ជាមួយនឹងការវិនិយោគ ដែលមានតម្លៃ ១.៥ ពាន់លានអឺរ៉ូ អឺរ៉ុបកំពុងខិតទៅជិតការអនុវត្តការសន្យារបស់ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen អំពីការបង្កើត រោងចក្រ AI ដំបូង។

leftcenterrightdel
រូបថតឧទាហរណ៍

គម្រោងនេះត្រូវបានផ្តល់មូលនិធិភាគច្រើនដោយថវិការបស់សហភាពអឺរ៉ុប (EU) តាមរយៈកម្មវិធីដូចជា អឺរ៉ុបឌីជីថល និងជើងមេឃអឺរ៉ុប។ ការជ្រើសរើសទីតាំង រោងចក្រ AI នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យាឈានមុខគេដូចជា Barcelona (អេស្ប៉ាញ), Bologna (អ៊ីតាលី), Kajaani (ហ្វាំងឡង់), Bissen (លុចសំបួ), Linköping (ស៊ុយអែត), Stuttgart (អាល្លឺម៉ង់) និង Athens (ក្រិក) បានបង្ហាញពីការ ប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ដើម្បីកសាងប្រព័ន្ធអេកូ AI ដ៏រឹងមាំនិងទូលំទូលាយ៕

តាម vovworld.vn