ការប្រកាសនេះត្រូវបានលោក Sullivan នាំចេញដើម្បីបដិសេធព័ត៌មានលោកខាងលិចលើកឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែលថា ប្រធានាធិបតីអាមេរិកលោក Joe Biden អាចនឹងប្រគល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែនមុនពេលលោកចាកចេញពីតំណែងនៅដើមឆ្នាំក្រោយ។ យោងតាមលោក Sullivan សហរដ្ឋអាមេរិកកំពុងបង្កើនគ្រឿងសព្វាវុធធម្មតា មិនមែនអាវុធនុយក្លេអ៊ែរសម្រាប់អ៊ុយក្រែន។ កាលពីសប្តាហ៍មុន រុស្ស៊ីបានចាត់ទុកការប្រគល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែនវិញថាជាគំនិតឆ្កួត ហើយបានព្រមានថា រុស្ស៊ីនឹងប្រើគ្រប់មធ្យោបាយដើម្បីរាំងស្កាត់មិនឲ្យកើតមានឡើងរឿងនេះ។
យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក (FAS) បន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ អាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់ត្រូវបានបន្សល់ទុកនៅលើដីអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះបានប្រគល់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការធានាសន្តិសុខពីសហរដ្ឋអាមេរិក រុស្ស៊ី និងអង់គ្លេស។ ជាក់ស្តែង យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុង Budapest (ហុងគ្រី) ក្នុងខែធ្នូ ឆ្នាំ ១៩៩៤ រវាងសហរដ្ឋអាមេរិក រុស្ស៊ី អ៊ុយក្រែន និងចក្រភពអង់គ្លេស អ៊ុយក្រែនបានយល់ព្រមចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ និងផ្ទេរអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទដែលសហភាពសូវៀតបន្សល់ទុកជាថ្នូរនឹងការធានាសន្តិសុខពីប្រទេសបីដែលនៅសល់។ លើសពីនេះ អាមេរិកក៏បានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែនជាង ៣០០លានដុល្លារ ដើម្បីរំសាយអាវុធនុយក្លេអ៊ែរ៕
តាម vovworld.vn
Type the code from the image