បន្ទាប់ពីជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៤) និងរយៈពេល ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៤) ទំនាក់ទំនងវៀតណាម-សិង្ហបុរី កំពុងអភិវឌ្ឍដោយឥតឈប់ឈរ និងសម្រេចបានសញ្ញាសម្គាល់សំខាន់ជាច្រើនលើគ្រប់វិស័យ គ្រប់បណ្តាញរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម មានជំនួបជាមួយលោក Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរីនៅខាងក្រៅមហាសន្និបាត AIPA-45 នៅប្រទេសឡាវ (រូបថត៖ vov.vn)

លោក Mai Phuoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីបានឲ្យដឹងថា៖ “ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានរដ្ឋសភា Tran Thanh Man ក្នុងគោលបំណងវាយតម្លៃឡើងវិញនូវរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២ និងស្វែងរកវិស័យថ្មី វិធីសាស្រ្តថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាពិសេស ខណៈដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរនឹងស្វែងរកដំណោះស្រាយផ្លូវច្បាប់ ដើម្បីជួយធ្វើឱ្យកិច្ចសហប្រតិបត្តិការទាំងនេះកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងរួមចំណែកជំរុញអង្គភាពអាជីវកម្មសិង្ហបុរីវិនិយោគនៅវៀតណាម និងអាចជាអង្គភាពអាជីវម្មវៀតណាមធ្វើការវិនិយោគនៅសិង្ហបុរី”។

ជាពិសេស មុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី របស់លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកជំទាវ លោក Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី បានផ្ញើលិខិតស្វាគមន៍; ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ៕

បកប្រែដោយ Thanh Cong