លោកប្រធានរដ្ឋសភា Tran Thanh Man អញ្ជើញមកដល់ប្រទេសសិង្ហបុរីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី
នៅវេលាម៉ោង ៣ និង១៥ នាទី (ម៉ោងក្នុងតំបន់) នារសៀលថ្ងៃទី១ ខែធ្នូ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវបានមកដល់អាកាសយានដ្ឋាន Changi ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសិង្ហបុរី លោក Seah Kian Peng។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ។
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន មានវត្តមានរបស់បណ្ឌិត Wan Rizal សមាជិកក្រុមមិត្តភាពសភាអាស៊ីអាគ្នេយ៍សិង្ហបុរី លោក Loy Hui Chenអគ្គនាយកនាយកដ្ឋានអាស៊ីអាគ្នេយ៍ទី២ ក្រសួងការបរទេស និងបុគ្គលិកនៃរដ្ឋសភាសិង្ហបុរី។
|
|
តំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរីទទួលស្វាគមន៍លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកជំទាវ |
ខាងភាគីវៀតណាមមានលោកឯកអគ្គរដ្ឋទូត Mai Phuoc Dung និងកម្មាភិបាលមួយចំនួននៃស្ថានទូតវៀតណាម ប្រចាំនៅសាធារណរដ្ឋសិង្ហបុរី។ បន្ទាប់ពីមកដល់អាកាសយានដ្ឋាន លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាម អញ្ជើញទស្សនានិងពិភាក្សាជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី។
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី លោកប្រធានរដ្ឋសភា Tran Thanh Man នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់របស់សិង្ហបុរីដូចជា៖ លោកប្រធានរដ្ឋសភា Seah Kian Peng, លោកនាយករដ្ឋមន្ត្រី Lawrence Wong, លោកប្រធានាធិបតី Tharman Shanmugaratnam; ជួបជាមួយសាជីវកម្មឈានមុខគេរបស់សិង្ហបុរីដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម៕
តាម vovworld.vn