លោក Seah Kian Peng បានអះអាងថា សិង្ហបុរី និងវៀតណាមមានទំនាក់ទំនងទ្វេភាគីល្អ ដែលត្រូវបានពង្រឹងដោយទំនុកចិត្តនយោបាយ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែធ្នូ (រូបថត៖ vnanet.vn)

ប្រទេសទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្ររួម និងមានការផ្សារភ្ជាប់រវាងមេដឹកនាំ។ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីនាខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់មកលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានមកបំពេញទស្សនកិច្ចនៅវៀតណាមនៅខែសីហា ឆ្នាំ២០២៣។

លោក Seah Kian Peng បានសម្តែងនូវសេចក្តីរីករាយដោយត្រូវបានទទួលស្វាគមន៍ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ប្រព្រឹត្តទៅបន្ទាប់ពីជំនួបរវាងប្រធានសភានៃប្រទេសទាំងពីរ នៅខាងក្រៅមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវកាលពីដើមឆ្នាំនេះ៕

បកប្រែដោយ Thuy Anh