សិក្ខាសាលាទ្រឹស្តីរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ
កប.អនឡាញ - នាថ្ងៃទី ២៨ ខែវិច្ឆិកា សិក្ខាសាលាទ្រឹស្តីលើកទី ១១ រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវក្រោមប្រធានបទ “ការអភិវឌ្ឍខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ និងខ្លួនទីពឹងខ្លួន - បទពិសោធន៍របស់វៀតណាមនិងឡាវ” ត្រូវបានប្រារព្ធឡើងនៅខេត្ត Luang Prabang ប្រទេសឡាវ។
នេះគឺជាសកម្មភាពអនុវត្តកិច្ចព្រមព្រៀងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវស្តីពីកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវទ្រឹស្តី និងបូកសរុបតថភាពជាក់ស្តែង។
នៅក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានផ្លាស់ប្តូរ ពិភាក្សា និងវិភាគស៊ីជម្រៅអំពីទ្រឹស្តី និងតថភាពជាក់ស្តែងអំពីការកសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ និងខ្លួនពីពឹងខ្លួន ដោយហេតុនោះបានបញ្ជាក់ពីបញ្ហាមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ ការធ្វើនវានុវត្តន៍ការគិត និងការបង្កើនសមត្ថភាពផ្ទៃក្នុងការអភិវឌ្ឍ និងកសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ និងខ្លួនពីពឹងខ្លួន; កែលម្អរបរិយាកាសវិនិយោគធ្វើអាជីវកម្ម បង្កើតទំនុកចិត្តសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស; ធនធាន និងកម្លាំងចលករសម្រាប់ការកសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ និងខ្លួនទីពឹងខ្លួន; លើកកម្ពស់តួនាទីនៃសេដ្ឋកិច្ចរដ្ឋ; ធ្វើពិពិធកម្មទីផ្សារ លើកកម្ពស់លទ្ធភាពបន្ស៊ាំខ្លួនរបស់ខឿនសេដ្ឋកិច្ចក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។
|
|
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn) |
ប្រតិភូទាំងឡាយបានឯកភាពថា ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ និងខ្លួនទីពឹងខ្លួនគឺចាំបាច់ណាស់សម្រាប់ប្រទេសនីមួយៗ ជាពិសេសក្នុងបរិបទ និងស្ថានភាពបច្ចុប្បន្ន។ ដោយកំណត់ថា ការកសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ និងខ្លួនទីពឹងខ្លួននៅវៀតណាម និងឡាវ មានខ្លឹមសារទូលំទូលាយ ហើយចាំបាច់ត្រូវធ្វើការវិភាគឱ្យបានច្បាស់លាស់ ស្របតាមស្ថានភាពអភិវឌ្ឍរបស់ប្រទេសនីមួយៗ ភាគីទាំងពីរ បានឯកភាពបន្តស្រាវជ្រាវ និងពិភាក្សាដោយស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាព ទាំងទ្រឹស្តី និងបូកសរុបតថភាពជាក់ស្តែងក្នុងបញ្ហាដែលបានលើកឡើង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសិក្ខាសាលាលើកនេះ៕
បកប្រែដោយ Huyen Trang