leftcenterrightdel
លោកអគ្គលេខាបក្ស To Lam លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Tran Thanh Man អបអរសាទរចំពោះបុគ្គលដែលត្រូវបានជ្រើសតាំង

លោក Tran Hong Minh លេខាគណៈកម្មាធិការបក្សខេត្ត Cao Bang ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនជំនួសឲ្យលោក Nguyen Van Thang  ដែលត្រូវបានរដ្ឋសភាអនុម័តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោក Le Quang Tung ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអគ្គលេខាធិការនៃរដ្ឋសភានីតិកាលទី១៥។ រដ្ឋសភាក៏បានអនុម័តលើសំណើរបស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល ទាក់ទងនឹងការតែងតាំងលោក Nguyen Quoc Doan និងលោក Le Tien ជាចៅក្រមតុលាការប្រជាជនកំពូល។

នៅរសៀលថ្ងៃដដែល រដ្ឋសភាបានពិភាក្សានៅសាលប្រជុំស្តីពីគម្រោងច្បាប់វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេសក៏ដូចជាសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម៕

បកប្រែដោយ Thanh Cong