ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ជូនពរទិវាបុណ្យឯករាជ្យជាតិរបស់ឡាវ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៤៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤) នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ បានដឹកនាំគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅឡាវ មកជូនពរលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។