ស្ពានតភ្ជាប់ដើម្បីជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរ៉ូម៉ានី
កប.អនឡាញ - នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-រ៉ូម៉ានី បានប្រព្រឹត្តទៅពិធីជួបសំណេះសំណាលមិត្តភាពក្នុងឱកាសរំលឹកខួបលើកទី ១០៦ នៃទិវាបុណ្យឯករាជ្យជាតិរបស់រ៉ូម៉ានី (ថ្ងៃទី១ ខែធ្នូ ឆ្នាំ ១៩១៨ / ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤) និងឆ្ពោះទៅរកការរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-រ៉ូម៉ានី (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៥០ / ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥)។
ថ្លែងនៅក្នុងពិធីនេះ លោក Ho Quang Loi ប្រធានសមាគមមិត្តភាពវៀតណាម-រ៉ូម៉ានី បានពិនិត្យឡើងវិញនូវសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃទិវាបុណ្យឯករាជ្យជាតិរបស់រ៉ូម៉ានី ព្រមទាំងបានលើកឡើងអំពីសមិទ្ធិផលលេចធ្លោរបស់រ៉ូម៉ានីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងឋានៈជាប្រទេសសមាជិកសហភាពអឺរ៉ុប (EU)។
|
|
ប្រតិភូទាំងឡាយនៅក្នុងពិធី |
ស្តីពីទំនាក់ទំនងវៀតណាម-រ៉ូម៉ានី លោក Ho Quang Loi បានឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-រ៉ូម៉ានី ត្រូវបានពង្រីកឲ្យកាន់តែស៊ីជម្រៅលើវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ពលកម្ម ទេសចរណ៍ អប់រំ-ការបណ្តុះបណ្តាល។ល។ លោកបានអះអាងថា សមាគមមិត្តភាពវៀតណាម-រ៉ូម៉ានី បានដើរតួនាទីជាស្ពានយ៉ាងសកម្ម ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ការគាំទ្រការផ្លាស់ប្តូរពលករ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក Cristina Romila ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំវៀតណាម បានឲ្យដឹងថា ទំនាក់ទំនងទ្វេភាគី វៀតណាម-រ៉ូម៉ានី កំពុងឆ្លងកាត់ដំណាក់កាលដ៏ស្រស់បំព្រង និងស្វាហាប់បំផុតក្នុងប្រវត្តិសាស្ត្រជាង ៧៤ ឆ្នាំកន្លងមក។ លោកបានលើកឡើងពីការទាញយកប្រយោជន៍ពីឱកាសនៃយុគសម័យថ្មី ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang