leftcenterrightdel
ប្រជាជនទីក្រុងហាណូយមកវត្ត Tran Quoc ដើម្បីអុជធូបបួងសួងសុំសេចក្ដិសុខចម្រើនក្នុងឆ្នាំថ្មី។ (រូបថត៖ VOV)

នៅទីក្រុងហាណូយ ប្រជាជនយ៉ាងច្រើនកុះករ បានទៅថ្វាយបង្គំព្រះពុទ្ធនៅវត្ត Tran Quoc វត្ត Quan Su វិហារ Tay Ho ប្រាសាទ Quan Thanh... មនុស្សគ្រប់គ្នាបានបួងសួងសុំសេចក្តីសុខសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារក្នុងឆ្នាំថ្មី។

"បរិយាកាសដើមឆ្នាំថ្មីនៅក្នុងវត្ត ជាពិសេសថ្ងៃនេះពិតជាអស្ចារ្យណាស់ ទាំង អាកាសធាតុ និងទេសភាពក៏ស្រស់ស្អាតដែរ។ វត្ត Quan Su ស្អាតណាស់ ដោយ បង្កប់នូវលក្ខណៈបុរមបុរាណជាច្រើន។ ឆ្នាំនេះក៏ជាឆ្នាំពិសេសសម្រាប់ប្រទេសជាតិដែរ ខ្ញុំឃើញបរិយាកាសមានភាពសប្បាយអ៊ូអរ ហើយប្រជាជនរំភើបខ្លាំងណាស់”។

leftcenterrightdel
សម្រាប់ជនជាតិវៀតណាមម្នាក់ៗ ការទៅវត្តនៅដើមឆ្នាំគឺជាលក្ខណៈវប្បធម៌ប្រពៃណី (រូបថត៖ VOV)

នៅខេត្ត Lang Son ទីកន្លែងទេសចរណ៍ខាងវិញ្ញាណដូចជាប្រាសាទ វត្តអារាម ទីសក្ការបូជា និងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនានា បានទាក់ទាញមនុស្សរាប់ពាន់ នាក់ឱ្យមកគោរពបូជា។ ព្រះតេជគុណ Thich Quang Truyen ប្រធានគណៈអភិបាល នៃសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមខេត្ត Lang Son មានពុទ្ធដីការថា៖

“នៅពេលបុណ្យតេតមកដល់ម្ដងៗ ក្នុងបរិយាកាសដ៏រីករាយនៃការអំណរបក្ស អំណរនិទាឃរដូវ យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទេសភាព រៀបចំយ៉ាង ហ្មត់ចត់សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនា ថ្វាយបង្គំព្រះពុទ្ធ និងអុជធូបបួងសួង សុំសុខសន្តិភាពសម្រាប់ប្រទេសជាតិ ក៏ដូចជាសុំសុខភាពល្អនិងសុភមង្គលដល់ក្រុមគ្រួសារផងដែរ"។

សម្រាប់ជនជាតិវៀតណាមម្នាក់ៗ ការទៅវត្តនៅដើមឆ្នាំ គឺជាលក្ខណៈវប្បធម៌ ប្រពៃណីមិនត្រឹមតែដើម្បីបួងសួងសុំពរជ័យប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្របខ្លួននៅ ក្នុងបរិយកាសដ៏ពិសិដ្ឋ បំបាត់ក្ដីកង្វល់ និងការព្រួយបារម្ភផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃទៀតផង៕

តាម vovworld.vn