សំឡេងនោះបន្លឺដដែលៗជាច្រើនដងធ្វើឱ្យលោក Bong មានអារម្មណ៍មិនពេញចិត្តទេ។ ពីព្រោះគាត់កំពុងដេកលង់លក់ ប៉ុន្តែសំឡេងមេភូមិនាំឱ្យសង្កៀរត្រចៀកគាត់។ ពេលថ្ងៃមិញនេះ លោកទើបតែដើរលេងស៊ីផឹកជាមួយពួកក្មេងប្រុសនៅក្នុងភូមិ ដោយសារស្រវឹងស្រាទើបគាត់ងងុយគេងលែងចង់ធ្វើអ្វីៗទាំងអស់។ អ្នកស្រី Pheng ដែលជាអ្នកជិតខាងដើរកាត់ផ្ទះគាត់ក៏ស្រែកភ្លាមៗថា៖ “លោកបង Bong! តោះទៅស្តាប់កម្មាភិបាលផ្សព្វផ្សាយអំពីបទប្បញ្ញត្តិស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ”។

leftcenterrightdel
ការជួយណែនាំពីជំនាញបង្ការអគ្គីសភ័យដល់ប្រជាពលរដ្ឋ ដើម្បីការពារខ្លួននៅពេលមានអគ្គិភ័យកើតឡើង

លោក Bong និយាយឆ្លើយតបដោយសំឡេងងងុយគេងថា៖

- ភ្លើងឆេះ ... ភ្លើងឆេះអ្វី? តើវាឆេះនៅឯណា ខ្ញុំមិនដែលឃើញភ្លើងឆេះផ្ទះនៅក្នុងភូមិឯណ៉ា។ ខ្ញុំមិនទៅទេ។

- បើមិនស្តាប់ការណែនាំទេ បើមានរឿងកើតឡើង លោកនឹងមិនចេះពីរបៀបដោះស្រាយបញ្ហាទេ - អ្នកស្រី Pheng បាននិយាយ។

- វានឹងគ្មានអ្វីកើតឡើងទេ ភ្លើងជាមិត្តរបស់យើងជាច្រើនជំនាន់រួចហើយ។ បើទៅអ្នកឯងទៅទៅ ខ្ញុំមិនទៅណាទេ ខ្ញុំទៅគេងតទៀត។

និយាយរួចលោក Bong ដេកលើឥដ្ឋភ្លាមៗ។ ព្រះអាទិត្យក្តៅពេលរសៀលធ្វើឱ្យផ្ទះកាន់តែក្តៅមិនស្រួលខ្លួន។ ក្តៅពេកហើយបំពង់កក៏ស្រេកទឹកដែរ ទើបលោកក្រោកឡើងទៅរកទឹកផឹក។ តែធុងទឹកអស់រលីងហើយ  ទាំងប្រពន្ធកូនគាត់ទៅស្រែចម្ការធ្វើហើយ គ្មានអ្នកណាសម្រាប់លោកពឹងទេ។ ដោយសារស្រេកទឹក ហេវបាយពេក គាត់បង្ខំចិត្តបើកចង្ក្រានដើម្បីដាំទឹកចុងមីកញ្ចប់ហូប។ ពេលកំពុងរង់ចាំទឹកពុះ គាត់អង្គុយនៅជ្រុងម្ខាងផ្ទះយ៉ាងហត់នឿយ។

ក្រោយមក អ្នកស្រី Pheng បានត្រឡប់មកវិញដោយឆ្លងកាត់ផ្ទះលោក Bong។ ទ្វារនៅតែបិទ ប៉ុន្តែមានក្លិនឆេះ។ អ្នកស្រី Pheng ដើរជុំវិញផ្ទះមិនឃើញមានអ្វីចម្លែក។ តែពេលបើកទ្វារបាន គាត់ឃើញផ្សែងហុយចេញពីផ្ទះបាយ។ អ្នកស្រីស្រែកយ៉ាងភ្លាមៗថា “ឆេះ...ឆេះ...” រួចក៏ប្រញាប់ប្រើទឹកពន្លត់ភ្លើងយ៉ាងលឿន។ លុះឮសំឡេងស្រែកហៅពីអ្នកជិតខាទើបលោក Bong បានភ្ញាក់ពីដំណេក។ គាត់មិនយល់មានរឿងអ្វីកើតឡើងទេ ត្រឹមតែមានក្លិនឆេះ។ គាត់ងាកទៅសួរអ្នកស្រី Pheng៖

- មានភ្លើងឆេះនៅកន្លែងណា?

- ភ្លើងកំពុងពីឆេះផ្ទះរបស់អ្នកឯង មិនមែននៅណាទៀតទេ។ លោកភ្លឺភ្នែកនៅ?

- ងាប់ហើយ!…ខ្ញុំបានដាំទឹកហើយភ្លេចវាបាត់ ប្រហែលភ្លើងបានឆេះលើក្រណាត់ហើយនាំឱ្យឆេះ។

- លោកឃើញទេ "លោកយាយអគ្គិភ័យ" មិនភ្លេចនរណាម្នាក់ទេ។ ថ្ងៃនេះខ្ញុំបានទៅស្តាប់ការឃោសនា ហើយបានឃើញកម្មាភិបាលនិយាយច្រើនអំពីភាពងាយគ្រោះកើតឡើងហានិភ័យ ដូចជាការប្រើប្រាស់ឧបករណ៍អគ្គិនីមិនត្រឹមត្រូវ ការប្រើឆ្នាំងសាកទូរស័ព្ទដែលមិនមានគុណភាព... និយាយរួមគឺគ្មានអ្វីដែលមិនអាចកើតមានឡើងនោះទេ ។

- ពិតម៉ែនទេ? ខ្ញុំតែងតែគិតថានៅក្នុងភូមិយើងមិនអាចកើតមានឡើងអគ្គីសភ័យបានទេ។ ដោយមិននឹកស្មានថាឱ្យតែធ្វេសប្រហែសបន្តិចគឺកើតមានឡើងគ្រោះថ្នាក់ភ្លាមៗ។

- លោកត្រូវតែមានការប្រុងប្រយ័ត្ន កុំអោយមានអគ្គីភ័យកើតឡើង ហើយស្តាប់កម្មាភិបាលផ្សព្វផ្សាយអំពីបទបញ្ញត្តិស្តីពីអគ្គិភ័យ៕

បកប្រែដោយ Minh Trung