កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកតម្កើងអត្តសញ្ញាណវប្បធម៌នៃបណ្តាប្រទេសអាស៊ាន ព្រមទាំងឧទ្ទេសនាមអំពីរូបភាពនៃទឹកដី និងមនុស្សវៀតណាមដល់យុវជនអាស៊ាន និងអន្តរជាតិ រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ មោទនភាពជាតិ ស្មារតីទទួលខុសត្រូវក្នុងការថែរក្សា និងពង្រីកប្រពៃណីវប្បធម៌ជាតិរបស់យុវជនជាន់ក្រោយវៀតណាម។

leftcenterrightdel
ការសម្តែងសិល្បៈនៃបណ្តាប្រទេសអាស៊ានក្នុងកម្មវិធី (រូបថត៖ baotintuc.vn)

នៅក្របខ័ណ្ឌនៃកម្មវិធី ការសម្តែងសិល្បៈចំនួន ១៩ បង្ហាញពីវប្បធម៌ តម្លៃសិល្បៈ  និងឧទ្ទេសនាមអំពីទឹកដី វប្បធម៌ និងមនុស្សអាស៊ាន។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការតភ្ជាប់រវាងវប្បធម៌នៃបណ្តាប្រទេស រួមចំណែកក្នុងការកសាងសហគមន៍ដ៏រឹងមាំ និងនិរន្តរភាព។

ថ្លែងមតិក្នុងកម្មវិធីនេះ លោក Le Minh Duc លេខាសម្ព័ន្ធយុវជននៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សង្ឃឹមថា ការសម្តែងសិល្បៈគួរឲ្យចាប់អារម្មណ៍ និងចម្រុះពណ៌នៃវប្បធម៌អាស៊ាន សកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងស្វែងយល់អំពីទឹកដី និងមនុស្សវៀតណាមដែលរៀបចំដោយសម្ព័ន្ធយុវជននៃក្រសួងវប្បធម៌ និងកីឡា និងទេសចរណ៍វៀតណាម និងសម្ព័ន្ធយុវជននៃប្រទេសអាស៊ាន នឹងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់ប្រតិភូទាំងឡាយ ចូលរួមចំណែកតភ្ជាប់និងកសាងទំនាក់ទំនងដ៏រឹងមាំ៕

បកប្រែដោយ Thuy Anh