កាលពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចប្រជុំពេញអង្គនៃសម័យប្រជុំលើកទី ២២០ នៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់តំណាងពីប្រទេសសមាជិកចំនួន ៥៨ និងប្រទេសសង្កេតការណ៍ជាង ១០០ ទៀត។

នេះគឺជាកិច្ចប្រជុំដ៏សំខាន់មួយ ដោយពិភាក្សាអំពីបញ្ហាតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការយូណេស្កូនាពេលខាងមុខ។ លោក Ha Kim Ngoc  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកយូណេស្កូ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
លោក Ha Kim Ngoc  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកយូណេស្កូ នៅក្នុងកិច្ចប្រជុំនេះ​ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងសម័យបើក ប្រធានគណៈប្រតិភូវៀតណាមបានស្នើថា UNESCO និងក្រុមប្រឹក្សាប្រតិបត្តិបន្តអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យអប់រំ និងលើកកំពស់ប្រសិទ្ធភាពនៃបណ្តាញសិក្សាសកល។ ផ្សារភ្ជាប់វប្បធម៌ និងបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព; លើកកំពស់វិទ្យាសាស្ត្របើកចំហ ក្រមសីលធម៌ក្នុងបញ្ញាសិប្បនិមិត្ត ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ ... លោកប្រធានគណៈប្រតិភូវៀតណាមក៏បានអះអាងដែរថា វៀតណាមជានិច្ចកាលឲ្យតម្លៃលើកិច្ចសហប្រតិបត្តិការពហុភាគី និងតួនាទីរបស់ UNESCO; ប្តេជ្ញាបន្តធ្វើជាដៃគូដែលអាចទុកចិត្តបាន មានការទទួលខុសត្រូវ រួមចំណែកកាន់តែសកម្ម និងវិជ្ជមានដល់ការងាររួម។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួបពិភាក្សាការងារជាមួយ លោក Lazare Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក លោកស្រី Maria - Laure Lavenir អគ្គនាយិកាក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទនិងរមណីដ្ឋាន (ICOMOS)។  លោក Ha Kim Ngoc ប្រធានគណៈកម្មាធិការជាតិយូណេស្កូ សង្ឃឹមថា ថ្នាក់ដឹកនាំ និងលេខាធិការដ្ឋានអង្គការ UNESCO នឹងយកចិត្តទុកដាក់ គាំទ្រ ណែនាំ និងគាំទ្រចំពោះឯកសារបេតិកភណ្ឌថ្មីរបស់វៀតណាម ដូចជា៖ ពិធីបុណ្យទេពធីតាភ្នំ Sam, កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងទេសភាពនៃ Yen Tu - Vinh Nghiem-Con Son, Kiep Bac, តំបន់កេរ្តិ៍ដំណែលបុរាណវត្ថុវិទ្យា Oc Eo-Ba; គុហា Con Moong; គំនូរប្រជាប្រិយ Dong Ho។ល៕

បកប្រែដោយ Duy Hoan