leftcenterrightdel
កាត់ខ្សែបូដើម្បីបើកការតាំងពិព័រណ៍ "វាំង Co Loa - សញ្ញាសម្គាល់ប្រវត្តិសាស្ត្រនិងវប្បធម៌"

ពិព័រណ៍បានតាំងបង្ហាញឯកសារ និងរូបភាពចំនួន ១០០ ដែលជ្រើសរើសពីការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានបុរាណវិទ្យា សារមន្ទីរប្រវត្តិសាស្ត្រជាតិ សារមន្ទីរហាណូយ... ក្រោមប្រធានបទចំនួន៣៖ “ទឹកដីរបស់ជនជាតិវៀតណាមបុរាណ” “វាំង Co Loa - រាជធានី បន្ទាយយោធា ទីក្រុង” និង “លំហវប្បធម៌ពិសេស”។ ពិព័រណ៍មានគោលបំណងផ្សព្វផ្សាយតម្លៃវប្បធម៌ លើកកម្ពស់ទំនួលខុសត្រូវរបស់សហគមន៍មូលដ្ឋាន និងភ្ញៀវទេសចរក្នុងការអភិរក្ស និងការលើកកម្ពស់តម្លៃនៃបេតិកភណ្ឌ រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

បកប្រែដោយ Thuy Anh