leftcenterrightdel
 
leftcenterrightdel
ពិព័រណ៍នេះបានទាក់ទាញអង្គភាពអាជីវកម្ម និងអ្នកប្រើប្រាស់ជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ

ជាមួយនឹងប្រធានបទ "ស្ថាបនាអនាគតបៃតង" ព្រឹត្តិការណ៍នេះមានការចូលរួមពីអង្គភាពអាជីវកម្មជាង ២០០ និងស្តង់តាំងពិពណ៌លើវិស័យ៖ ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ កសិកម្មប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ    ប្រព្រឹត្តកម្មទឹកស្អាត និងកាត់បន្ថយកាកសំណល់ បំណុលបរិស្ថាន... និងផលិតផល  ព្រមទាំងដំណោះស្រាយដែលទាក់ទងនឹងប្រធានបទនៃពិពណ៌។

ទន្តឹមនិងនេះ មានការពិភាក្សាជាង ៣០  លើប្រធានបទបៃតងចំនួន ១០ ដោយផ្តោតលើមុខជំនាញ បច្ចេកវិទ្យា និងបញ្ហាគោលនយោបាយ និងបទប្បញ្ញត្តិដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរបៃតង ទីផ្សារកាបូន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់អង្គភាពអាជីវកម្ម...៕

បកប្រែដោយ Pham Diep