ថ្លែងក្នុងពិធីនេះ លោក Ranida Laungthitisakul អភិបាលស្តីទីនៃខេត្ត Nakhon Phanom បានមានប្រសាសន៍ថា ការសាងសង់ក្លោងផ្លូវវប្បធម៌ថៃ-វៀតណាម គឺជាចំណុចលេចធ្លោថ្មី ដែលបង្ហាញពីលក្ខណៈពិសេស ក្នុងរឿងរ៉ាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងល្អរវាងប្រទេសថៃ និងវៀតណាម។ លោកបានសង្ឃឹមថា  ក្លោងនេះនឹងក្លាយជាគោលដៅវប្បធម៌ដែលទាក់ទាញភ្ញៀវទេសចរសម្រាប់តំបន់។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកសម្ពោធក្លោងផ្លូវវប្បធម៌ថៃ-វៀតណាមក្នុងខេត្ត Nakhon Phanom (រូបថត៖ vnanet.vn)

លោក Nguyen Manh Dong អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស បានសង្កត់ធ្ងន់ថា វត្តមានរបស់ក្លោងផ្លូវវប្បធម៌ថៃ-វៀតណាមនៅខេត្ត Nakhon Phanom នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពល្អរវាងរដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ថៃ។  ក្លោងផ្លូវវប្បធម៌ថៃ-វៀតណាម កាន់តែមានន័យនៅពេលដែលរួមជាមួយនឹងតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅបណ្តាខេត្តភាគឦសាននៃប្រទេសថៃ មិនត្រឹមតែជានិមិត្តរូបនៃចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងជាកន្លែងពោរពេញទៅដោយប្រពៃណីវប្បធម៌អត្តសញ្ញាណវៀតណាម និងថៃ និងនាំមកនូវតម្លៃថ្មី។

ក្លោងផ្លូវវប្បធម៌ថៃ-វៀតណាម បានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំមុន ដោយចំណាយថវិកាសរុប ៤៩០,០០០ បាត (ស្មើនឹង ១៤,០០០ ដុល្លារអាមេរិក)៕

បកប្រែដោយ Huyen Trang