សក្ខីភាពដ៏រស់រវើកសម្រាប់ចំណងមិត្ដភាពវៀតណាម-គុយបា

លោកឧត្តមសេនីយ៍ឯក Álvaro López Miera សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា; លោកឧត្តមសេនីយ៍ទោ Victor Leonardo Rojo Ramos សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធាននយោបាយនៃបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងមេបញ្ជាកាវិទ្យាស្ថានយោធាជាន់ខ្ពស់នៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាបានទទួលស្វាគមន៍គណៈប្រតិភូ និងណែនាំអំពីប្រវត្តិសាស្ដ្ររីកចម្រើនរបស់វិទ្យាស្ថាន និងចូលរួមពិធីចាក់បញ្ចាំងភាពយន្ដឯកសារ និងប្រគល់​ភាគទី២ និងភាគទី៣ នៃភាពយន្តឯកសារ "បេះដូងពីរលោតក្នុងចម្លាក់តែមួយ"។

ថ្លែងក្នុងពិធី  លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានសង្កត់ធ្ងន់ថា៖ កងទ័ពនៃប្រទេសទាំងពីរជាសមមិត្តនិងជាបងប្អូន តែងតែត្រៀមខ្លួនជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពណាមួយទាំងអស់។ កាលពីជាងមួយឆ្នាំមុន ក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានទទួលភាគទី ១ នៃភាពយន្ដឯកសារពីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ហើយថ្ងៃនេះជា​ភាគទី២ និងភាគទី៣ នៃភាពយន្តឯកសារ "បេះដូងពីរលោតក្នុងចម្លាក់តែមួយ "។ ខ្សែភាពយន្តនេះ   ជក់ចិត្ត និងមានអត្ថន័យដែល​ជួយឱ្យយើងរំលឹកឡើងវិញក្នុងដំណើរនៃការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាសសរស្តម្ភដ៏សំខាន់។ 

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងក្នុងពិធីចាក់បញ្ចាំងភាពយន្ដឯកសារ និងប្រគល់ភាគទី ២ និងភាគទី៣ នៃភាពយន្តឯកសារ ក្រោមចំណងជើងថា "បេះដូងពីរលោតក្នុងចង្វាក់តែមួយ"

តាងនាមកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងប្រជាជនគុយបា លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ន និងអង្គភាពនៃកងទ័ពប្រជាជនវៀតណាមសម្រាប់ការគាំទ្រ និងសហការក្នុងដំណើរការផលិតខ្សែភាពយន្តនេះ។ លោកឧត្តមសេនីយ៍ឯក Álvaro López Miera ជឿជាក់ថា ខ្សែភាពយន្តនេះ ជាសក្ខីភាពរស់រវើកសម្រាប់ចំណងទំនាក់ទំនងមិត្តភាពវៀតណាម-គុយបា។

* គួររំលឹកថា មុននោះ នារសៀលថ្ងៃទី ៨ ខែតុលា (ម៉ោងក្នុងតំបន់) គណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជន​វៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Trinh Van Quyet អញ្ជើញទៅដាក់កម្រងផ្កានៅរូបសំណាកវីរៈបុរសជាតិគុយបា Jose Marti។

ចែករំលែកលទ្ធផលស្រាវជ្រាវលើការងារបក្ស និងការងារនយោបាយ

នារសៀលថ្ងៃទី ៨ តុលា (ម៉ោងក្នុងតំបន់) លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Álvaro López Miera សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តគុយបា រដ្ឋមន្ត្រីក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

នៅក្នុងកិច្ចពិភាក្សានេះ លោកឧត្តមសេនីយ៍ឯក Álvaro López Miera និងលោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំខាងមុខ ស្ថានភាពពិភពលោកបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ជាពិសេសបញ្ហាទាក់ទងនឹងអធិបតេយ្យភាពទឹកដី ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ ... ប្រការនេះទាមទារឱ្យភាគីទាំងពីរបន្តការសហការយ៉ាងជិតស្និទ្ធ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់បក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងស្ថាប័ន និងអង្គភាពនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងនាយកដ្ឋាននយោបាយនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។ ការផ្លាស់ប្តូរបទពិសោធន៍ និងជំនាញរវាងទីភ្នាក់ងារទទួលបន្ទុកការងារបក្ស និងការងារនយោបាយក្នុងជួរកងទ័ព។ ការផ្លាស់ប្តូរបទពិសោធន៍រវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ...

ភាគីទាំងពីរបន្តចែករំលែកលទ្ធផលស្រាវជ្រាវនៃការងារនយោបាយ ការអប់រំនយោបាយ សតិអារម្មណ៍និងការកសាងបក្ស; សហការផលិតភាពយន្ដឯកសារភាគទី ៤ និងភាគទី ៥ ក្រោមចំណងជើងថា "បេះដូងពីរលោតក្នុងចង្វាក់តែមួយ"; ពន្លឿនវឌ្ឍនភាពការសរសេរសៀវភៅ “ទំនាក់ទំនងការពារជាតិវៀតណាម-គុយបាតាមរយៈអនុស្សាវរីយ៍នៃសាក្សីប្រវត្តិសាស្ត្រ”; ផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ដូចជារំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងខួបលើកទី ៨០ ទិវាប្រពៃណីអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-គុយបា (១៩៦០-២០២៥)។

ពង្រឹងប្រពៃណីក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ

នារសៀលថ្ងៃទី ៨ តុលា (ម៉ោងក្នុងតំបន់) លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញជួបសម្តែងការគួរសមជាមួយលោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា។

លោក Miguel Díaz-Canel Bermúdez បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនគុយបា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពពិសេស ស្អិតរមួតរវាងគុយបា និងវៀតណាម។ ហើយនឹងបន្តរួបរួមជាមួយវៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេស។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអះអាងថា ក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំ ប្រជាជន នាយទាហាននិងទាហាននៃកងទ័ពប្រជាជនវៀតណាម មិនដែលបំភ្លេចការជួយឧបត្ថម្ភ និងជំនួយដ៏មានតម្លៃបំផុតទាំងខាងស្មារតី និងសម្ភារៈដែលបក្ស រដ្ឋ  ប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃបដិវត្តន៍គុយបាសម្រាប់វៀតណាមក្នុងអំឡុងពេលដ៏លំបាកបំផុតនៃការតស៊ូរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។

* នាល្ងាចថ្ងៃទី ៨ ខែតុលា (ម៉ោងក្នុងតំបន់) នៅអាគារក្រុមប្រឹក្សារដ្ឋ បញ្ជាការដ្ឋាននៃបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា​ បាន​រៀបចំពិធីប្រគល់គ្រឿងឥស្សរិយយស Playa Girón របស់ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋគុយបា និងដាវចម្លងរបស់វីរៈបុរសជាតិគុយបា Antonio Maceo ជូនលោកឧត្តមសេនីយ៍ឯក Trinh Van Quyet ដែលមានស្នាដៃល្អក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង​មិត្តភាពជាប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-គុយបា។

បកប្រែដោយ Pham Diep