យោងតាមលោក Pham Anh Phuong ប្រធានសមាគមសិល្បកររបាំវៀតណាម សប្តាហ៍របាំវៀតណាមឆ្នាំនេះ ដោយមានការចូលរួមពីក្រុមសិល្បៈចំនួន ៨ ក្រុម ដោយមានសិល្បករជាង ១០០ នាក់។ នេះជាព្រឹត្តិការណ៍របាំប្រចាំឆ្នាំដ៏ធំបំផុតនៅវៀតណាម ដែលមានវិសាលភាពទូទាំងប្រទេស មានលក្ខណៈជាតិនិងអន្តរជាតិ។

leftcenterrightdel
បរិយាកាសសំដែងរបាំសហសម័យ SeSan (រូបថត៖ VOV)

ព្រឹត្តិការណ៍នានានៅក្នុងសប្តាហ៍នេះ មានគោលបំណងរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ តាមនោះ វាយតម្លៃយ៉ាងទូលំទូលាយនិងមានភាពសត្យានុម័ត អំពីរូបភាពនៃសិល្បៈរបាំជំនាញនាពេលនេះ ដើម្បីតម្រង់ទិសនិងលើកកំពស់គុណភាពសិល្បៈរបាំវៀតណាមយ៉ាងទូលំទូលាយ។ លោក Pham Anh Phuong បានឲ្យដឹងថា៖ “សប្តាហ៍របាំវៀតណាមឆ្នាំ ២០២៤ គឺជាសកម្មភាពឆ្ពោះទៅរកឫសគល់ ជាកន្លែងបណ្តុះស្លាបដល់ការច្នៃប្រឌិតសិល្បៈ ដើម្បីគោលដៅកសាងនិងអភិវឌ្ឍន៍សិល្បៈរបាំវៀតណាមមានភាពជឿនលឿន បង្កប់នូវអត្តសញ្ញាណជាតិ រួមចំណែកកសាងសហគមន៍និងប្រព័ន្ធតម្លៃសហគមន៍ បំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។

ក្នុងសប្តាហ៍របាំវៀតណាមឆ្នាំនេះ សមាគមសិល្បកររបាំវៀតណាមក៏បានរៀបចំកម្មវិធីប្រឡងស្នាដៃរបាំជាតិវៀតណាម និងសិក្ខាសាលាវិទ្យាសាស្ត្រ “និន្នាការវិលត្រលប់ទៅរកប្រភពដើម ក្នុងសិល្បៈចលនាសហសម័យ”៕

តាម vovworld.vn