គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូឡាវដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានចូលរួមជំនួបប្រាស្រ័យ។

leftcenterrightdel
ត្រួតពិនិត្យលំហាត់សមយុទ្ធរួមគ្នាចាប់ឧក្រិដ្ឋជនឆ្លងដែន

* នាថ្ងៃទី ២១ តុលា គណៈប្រតិភូក្រសួងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម-ឡាវ បានត្រួតពិនិត្យចុងក្រោយការត្រៀម ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-ឡាវ លើកទី ២ នៅស្រុក Moc Chau និងស្រុក Sop Bao។ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូក្រសួងការពារជាតិឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

leftcenterrightdel
ត្រួតពិនិត្យសកម្មភាពនៅសាលាបថមសិក្សាអន្តេវាសិកជនជាតិនិងអនុវិទ្យាល័យជនជាតិ Long Sap

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone រួមជាមួយគណៈប្រតិភូទាំងពីរ បានចុះត្រួតពិនិត្យចុងក្រោយសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនៅទីតាំងដូចជា៖ ច្រកទ្វារព្រំដែន Long Sap/Pahang, សាលាបឋមសិក្សា និងអនុវិទ្យាល័យ Pahang ប៉ុស្តិ៍ការពារព្រំដែន Long Sap, សាលាបថមសិក្សាអន្តេវាសិកជនជាតិ និងអនុវិទ្យាល័យជនជាតិ Long Sap, មជ្ឈមណ្ឌលរដ្ឋបាលស្រុក Moc Chau។ល។

leftcenterrightdel
ត្រួតពិនិត្យសកម្មភាពនៅសាលាបថមសិក្សាអន្តេវាសិកជនជាតិនិងអនុវិទ្យាល័យជនជាតិ Long Sap

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលបានអនុវត្តយ៉ាងសកម្មនូវការត្រៀម ព្រមទាំងថ្លែងអំណរគុណចំពោះការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធរបស់មន្ទីរ ស្ថាប័ន និងមូលដ្ឋានរបស់ខេត្ត Son La និងខេត្ត Houaphanh។ ភាគីទាំងពីរបានសម្តែងនូវជំនឿជាក់ថា ជាមួយនឹងការត្រៀមរៀបចំយ៉ាងម៉ត់ចត់ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ លើកទី២ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅអំពីចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang