ទំនាក់ទំនង វៀតណាម-ឡាវ ដែលកសាងឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong និងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់របស់បក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដែលជាគំរូមួយកម្រមានសម្រាប់ចំណងសាមគ្គីភាពដ៏ស្មោះត្រង់។ យោងតាមលោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាម នេះគឺជាការពិតដែលត្រូវបានបញ្ជាក់ដោយប្រវត្តិសាស្ត្រ។ លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានចែករំលែកថា “ចំណងសាមគ្គីភាព វៀតណាម-ឡាវ និងឡាវ-វៀតណាម គឺពិសេស និងមានតែមួយគត់នៅលើពិភពលោក។ នេះគឺជាទំនាក់ទំនងដ៏ជិតស្និទ្ធ ស្មោះត្រង់ និងបរិសុទ្ធ តែងតែផ្តល់ឱ្យគ្នាទៅវិញទៅមកនូវការគាំទ្រ និងជំនួយដ៏អស្ចារ្យ មានតម្លៃ ស្មោះត្រង់ និងស្មោះស្ម័គ្រ។ ក្នុងដំណើរប្រវត្តិសាស្ត្រប្រឆាំងនឹងសត្រូវរួម ប្រទេសទាំងពីរបានប្រកៀកស្មាគ្នារួមសុខរួមទុក្ខ និងលះបង់ឈាមស្រស់សាច់ស្រស់ ដើម្បីគ្នាទៅវិញទៅមក នាំទំនាក់ទំនងវៀតណាម-ឡាវ និង ឡាវ-វៀតណាម ទៅជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ”។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ទទួលជួបលោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤

លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលកន្លងមក ទោះបីជាស្ថានភាពពិភពលោក និងតំបន់បន្តវិវឌ្ឍយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបានក៏ដោយ ក្រោមការដឹកនាំរបស់បក្សទាំងពីរ ការប្រតិបត្តិរបស់រដ្ឋាភិបាលទាំងពីរ និងការត្រួតពិនិត្យរបស់រដ្ឋសភាទាំងពីរ ទំនាក់ទំនង វៀតណាម-ឡាវ ឡាវ-វៀតណាមកំពុងអភិវឌ្ឍដ៏ល្អប្រសើរ ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើវិស័យនានា ចាប់ពីនយោបាយ ការពារជាតិ សន្តិសុខ កិច្ចការបរទេស រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអប់រំ-បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន។ល។  លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានបញ្ជាក់ថា “សមិទ្ធិផលដែលសម្រចបាន រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ឡាវ-វៀតណាម លើកកំពស់តួនាទី និងកិត្យានុភារបស់ប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក ក្លាយជាគំរូដ៏ភ្លឺស្វាងក្នុងទំនាក់ទំនងអន្តរជាតិ។ ទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម ត្រូវបានប្រជាជននៃប្រទេសទាំងពីរចងចាំជារៀងរហូត”។

ក្នុងទំនាក់ទំនង វៀតណាម-ឡាវ ឡាវ-វៀតណាម កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនឡាវដើរតួនាទីជាសសរស្តម្ភដ៏សំខាន់មួយ។ ក្នុងបុព្វហេតុនៃការតសូ និងការពារមាតុភូមិ កងទ័ពនៃប្រទេសទាំងពីរបានប្រកៀកស្មាគ្នា ហើយទទួលបានជ័យជំនះដ៏អស្ចារ្យជាច្រើន។ ក្នុងសម័យសន្តិភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្តត្រូវបានពូនជ្រំ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។

យោងតាមលោកវរសេនីយ៍ឯក Viengxay Soulivong អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាមបានឲ្យដឹងថា ដោយឈរលើពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅជាក់ស្តែង ដោយទទួលបានលទ្ធផលលេចធ្លោជាច្រើនលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការបណ្តុះបណ្តាល និងការហ្វឹកហាត់; ការងារបក្ស ការងារនយោបាយ; ការគ្រប់គ្រង និងការពារព្រំដែន; ស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម។ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក នៅវេទិកា យោធា-ការពារជាតិពហុភាគី…”។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់បក្សទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបានបន្តមានការវិវឌ្ឍថ្មីៗ រួមចំណែកជាក់ស្តែងក្នុងការពូនជ្រំទំនាក់ទំនងសាមគ្គីពិសេស ជិតស្និទ្ធ ស្មោះត្រង់ បរិសុទ្ធ ជាគំរូ និងកម្រមានរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ឡាវ-វៀតណាម។ នាពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់នឹងបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដូច្នេះ ដើម្បីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្តត្រូវបានពង្រឹង និងពង្រីកក្នុងកម្រិតខ្ពស់ថ្មីមួយ កងទ័ពនៃប្រទេសទាំងពីរត្រូវផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានព្រមព្រៀងគ្នាក្នុងពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ”។

ដោយសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែនគឺជាចំណុចភ្លឺស្វាងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី លោកវរសេនីយ៍ឯក Viengxay Soulivong បានឲ្យដឹងថា ឡាវ និងវៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មដើម្បីរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនលើកទី ២។ ក្នុងរយៈពេលកន្លងមក ការងារត្រៀមរៀបចំ ទទួលបានការយកចិត្តទុកដាក់ និងការណែនាំពីគ្រប់លំដាប់ថ្នាក់ ដោយផ្ទាល់ពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានអង្កេត និងត្រួតពិនិត្យដោយផ្ទាល់នូវការងារត្រៀមរៀបចំ។ ស្ថាប័នមានសមត្ថកិច្ចក្នុងនិងក្រៅយោធា ក៏ដូចជាមូលដ្ឋានពាក់ព័ន្ធនៃប្រទេសទាំងពីរ បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តការងារព្រមៗគ្នា។ លោកវរសេនីយ៍ឯក Viengxay Soulivong បានបញ្ជាក់ថា “ជំនួបប្រាស្រ័យមិត្តភាពការជាតិព្រំដែន វៀតណាម-ឡាវ លើកទី២ ត្រូវបានកំណត់ថាជាសកម្មភាពកិច្ចការបរទេសការពារជាតិទ្វេភាគីដ៏សំខាន់បំផុតមួយរបស់ប្រទេសទាំងពីរក្នុងឆ្នាំ ២០២៤។ ក្នុងនាមបុគ្គលម្នាក់ដែលចូលរួមដោយផ្ទាល់ក្នុងការងារត្រៀមរៀបចំនេះ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ភាគីវៀតណាមដើម្បីជោគជ័យនៃកម្មវិធីជំនួបប្រាស្រ័យ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ជំនួបប្រាស្រ័យមិត្តភាពការជាតិព្រំដែន វៀតណាម-ឡាវ លើកទី២  នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ បើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ”៕

បកប្រែដោយ Huyen Trang