leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតចិន He Wei

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ កាន់តែរឹងមាំ និងមានប្រសិទ្ធភាព សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន បន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញការកសាងសហគមន៍ចែករំលែកអនាគត់វៀតណាម - ចិន។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលថ្មីៗនេះ តែងតែត្រូវបានបញ្ជាក់ថាជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បានបង្ហាញតាមរយៈខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូ  ដែលក្នុងនោះ​ការ​ផ្លាស់ប្តូរគណៈប្រតិភូ​រវាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិនៃប្រទេសទាំងពីរត្រូវបានជំរុញដោយភាគីទាំងពីរ រួមចំណែកដល់ការតំរង់ទិសយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅថែមទៀត។ កិច្ចសហប្រតិបត្តិការយោធា ការអប់រំ និងបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងការស្រាវជ្រាវរួមគ្នាត្រូវបានលើកកម្ពស់។ កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែនគោកត្រូវបានពង្រឹងឥតឈប់ឈរ។ កិច្ចសហប្រតិបត្តិការនៅសមុទ្ររវាងកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រនៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងឯកអគ្គរដ្ឋទូត He Wei ជូនវត្ថុអនុស្សាវរីយ៍

នាពេលខាងមុខ ជាពិសេសចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៤  ភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់លើការជម្រុញរាល់ខ្លឹមសារ និងវិស័យសហប្រតិបត្តិការដែលបានឯកភាព រួមចំណែកធ្វើឲ្យបានជាក់ស្តែងនូវស្មារតីនៃសេចក្តីថ្លែងការណ៍រួមរបស់​ប្រទេសទាំងពីរស្តីពីការលើកកម្ពស់វិស័យការពារជាតិ សន្តិសុខឲ្យ​កាន់តែជាក់ស្តែង ដោយផ្តោតលើសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់...

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់លោកឯកអគ្គរដ្ឋទូត He Wei ក្នុង​បំពេញភារកិច្ចរបស់ខ្លួន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang មានបំណងចង់ស្វាគមន៍ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិចិន អញ្ជើញមកចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម លើកទី ២ នៅខែធ្នូ ២០២៤។ លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញលោក​ឯកអគ្គរដ្ឋទូតចូលរួមសកម្មភាពសំខាន់ៗរបស់ក្រសួងការពារប្រទេសវៀតណាម។

លោកឯកអគ្គរដ្ឋទូត He Wei បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលទទួលជួប និងពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិចិន ជូនចំពោះនាយឧត្តមសេនីយ៍ Phan Van Giang។ លោឯកអគ្គរដ្ឋទូតសង្ឃឹមថានឹងអាចបំពេញភារកិច្ចក្នុងអាណត្តិរបស់ខ្លួនដោយជោគជ័យ រួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឱ្យឡើងកំពស់ថ្មី។

បកប្រែដោយ Duy Hoan