ប្រឈមមុខនឹងស្ថានភាពនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនលេខ ៧៥ (អង្គភាពទ័ពលេខ ១៥) បានដាក់ពង្រាយទម្រង់ "ដាំស្រូវឆ្លាស់គ្នា" សម្រាប់គ្រួសារជនជាតិភាគតិចរាប់ពាន់គ្រួសារ ដើម្បីដាំស្រូវ និងដាំកៅស៊ូ រួមចំណែកដោះស្រាយបញ្ហារកង្វះស្បៀងអាហារ។

គ្រួសាររបស់បង Kpuil Queng ជនជាតិ Jrai នៅភូមិ Gron ឃុំ Ia Krieng ស្រុក Duc Co កាលពីមុន ខ្វះអង្ករក្នុងខែ ប្រសព្វមុខ។ ចាប់ពីឆ្នាំ ២០២១ មកទល់បច្ចុប្បន្ននេះ គ្រួសាររបស់បង Kpuil Queng ត្រូវបានក្រុមហ៊ុនលេខ ៧៥ ឲ្យខ្ចីដីកៅស៊ូចំនួន ១.៥ ហិកតា និងផ្តល់ការណែនាំអំពីបច្ចេកទេសដាំដុះ និងថែទាំស្រូវ។ អាស្រ័យហេតុនេះ ជារៀងរាល់ឆ្នាំ គ្រួសាររបស់គាត់ប្រមូលផលបានស្រូវ ២៥ បាវ ហើយក្តីបារម្ភរបស់គ្រួសារគាត់អំពីកង្វះខាតអង្ករក៏បានបញ្ចប់។ បង Kpuil Queng បានឲ្យដឹងថា កាលពីមុន ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនលេខ ៧៥ ក៏មកជួយសង្គ្រោះទុរ្ភិក្សក្នុងខែប្រសព្វមុខ ឥឡូវនេះប្រជាជននៅក្នុងភូមិភាគច្រើនមានស្រូវ អង្ករសម្បូរធូធារ។ គ្រួសារជាច្រើនក៏បានលក់ស្រូវ ដើម្បីទិញត្រី សាច់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀតផងដែរ។

មិនត្រឹមតែភូមិ Gron ឃុំ Ia Krieng ប៉ុណ្ណោះទេ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ថែមទាំងមានគ្រួសារកម្មករ ពលករ និងគ្រួសារជនជាតិភាគតិចរាប់ពាន់គ្រួសារជួបការលំបាកនៅតាមភូមិ ដែលក្រុមហ៊ុនលេខ៧៥ ឈរជើង ត្រូវបានក្រុមហ៊ុនឱ្យពួកគេធ្វើស្រែចំរុះ និងដំណាំផ្សេងៗទៀតនៅលើចម្ការកៅស៊ូ។ នៅឆ្នាំ ២០២៣ មានគ្រួសារចំនួន ៩១១ នៅស្រុក Duc Co បានខ្ចីដីចម្ការកៅស៊ូ ចំនួន ៦៣៧.២៩ ហិកតា  សម្រាប់ផលិតកម្ម ដែលនាំមកនូវប្រាក់ចំណេញប៉ាន់ស្មានជាង ១៥ ពាន់លានដុង។ នេះគឺជាប្រភពចំណូលជាច្រើនដែលរួមចំណែកធានាសន្តិសុខស្បៀង និងលុបបំបាត់ភាពអត់ឃ្លានក្នុងខែប្រសព្វមុខនៅក្នុងតំបន់ជនជាតិភាគតិច។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកក្រុមហ៊ុនលេខ ៧៥ ជួយប្រជាជនក្នុងការច្រូតកាត់ស្រូវ

យោងតាមអនុសេនីយ៍ឯក Ho Van Hiep ប្រធានក្រុមទី ១០ (ក្រុមហ៊ុនលេខ៧៥ ) ប្រជាជនដែលដាំស្រូវ និងដំណាំនៅលើចំការកៅស៊ូ មានអត្ថប្រយោជន៍ជាច្រើនបើធៀបនឹងការធ្វើកសិកម្មនៅកន្លែងផ្សេង។ ចំការទាំងមូលត្រូវបានក្រុមហ៊ុនធ្វើការភ្ជួរស្មៅ និងជីជាតិ ដូច្នេះស្រូវ និងដំណាំលូតលាស់លឿន និងមានផលិតភាពខ្ពស់។ នៅពេលដែលកសិករដាំដុះនៅលើចំការដែលក្រុមហ៊ុនផ្តល់កម្ចី ក្រុមផលិតកម្ម និងក្រុមហ៊ុនការពារ បានណែនាំពួកគេនូវបច្ចេកទេសលើការថែទាំ និងការការពារសត្វល្អិត។ ទន្ទឹមនឹងនោះ លើកកម្ពស់តួនាទីជាគូគ្រួសារជួយគ្នាថែទាំ និងប្រមូលផល។

លោកវរសេនីយ៍ឯក Trinh Ha Tam នាយកក្រុមហ៊ុនលេខ ៧៥ បានអះអាងថា នេះជាគំរូដ៏ល្អដែលមិនត្រឹមតែដោះស្រាយបញ្ហាកង្វះស្បៀងអាហាររបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញ និងលើកទឹកចិត្តប្រជាជនឱ្យងើបឡើងដោយខ្លួនឯង ដើម្បីគេចចេញពីភាពក្រីក្រ កុំពឹងផ្អែកលើការជួយឧបត្ថម្ភពីអាជ្ញាធរ ឬ អង្គភាពអាជីវកម្ម។ ទម្រង់នេះមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជួយគ្រួសារជាច្រើនមានស្បៀងអាហារដើម្បីបំបាត់ភាពអត់ឃ្លាន និងរួចផុតពីភាពក្រីក្រជាបណ្តើរៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការរក្សាសន្តិសុខជនបទ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម; ពង្រឹង និងបង្កើនមហាសាមគ្គីភាពប្រជាជាតិ បង្កើតបរិយាកាសវិជ្ជមាន និងរំភើបក្នុងសហគមន៍ជនជាតិភាគតិច។

ដូច្នេះហើយ គណៈកម្មាធិការបក្ស និងគណៈនាយកក្រុមហ៊ុនលេខ ៧៥ បានកំណត់ថា នេះជាភារកិច្ចជាប្រចាំដ៏សំខាន់ ហើយត្រូវតែមានការដឹកនាំ និងអនុវត្តយ៉ាងជិតស្និទ្ធពីក្រុមហ៊ុនដល់ក្រុមផលិតកម្ម។ ទាមទារឱ្យកម្មាភិបាល និងបក្ខជនទាំងអស់លើកកំពស់ស្មារតីទំនួលខុសត្រូវក្នុងការឃោសនា ចលនានិងគាំទ្រប្រជាជនក្នុងដំណើរការផលិតកម្ម។ ពេលណាត្រូវសាបព្រួសគ្រាប់ពូជ ពេលណាត្រូវដាក់ជី ប្រមូលផលនិងថែរក្សាផលិតផល គឺសុទ្ធតែត្រូវបានកម្មាភិបាល និងបក្ខជននៃក្រុមហ៊ុន ជួយឧបត្ថម្ភគ្រួសារនីមួយៗ៕

បកប្រែដោយ Huyen Trang