នៅក្នុងព្រឹត្តិការណ៍នេះ ខេត្ត Ha Giang នៃប្រទេសវៀតណាមត្រូវបានអង្គការ WTA ផ្តល់កិត្តិនាមជា៖ គោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៤ (Asia's Leading Regional Cultural Destination 2024)។

យោងតាម WTA ការពង្រីកគុណសម្បត្តិនៃទីតាំងភូមិសាស្ត្រ ទេសភាពធម្មជាតិ និងធនធានទេសចរណ៍ ជាមួយនឹងតម្លៃលេចធ្លោនៃឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO គឺតំបន់ខ្ពង់រាបថ្ម Dong Van និងគុណតម្លៃពិសេសជាច្រើនទៀតទាក់ទងនឹងភូមិសាស្ត្រ លក្ខណៈនៃសណ្ឋានដី អាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ; តម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើនរបស់ជនជាតិទាំង ១៩ ខេត្ត Ha Giang ជានិច្ចកាលយកចិត្តទុកដាក់ វិនិយោគ និងអនុវត្តការងារអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ទាំងនេះតាមវិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ។

leftcenterrightdel
វាលស្រែកាំជណ្ដើរ Hoang Su Phi (រូបថត៖ Vinh Phong)

លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ “នៅឆ្នាំ២០២៣ ខេត្ត Ha Giang ក៏ត្រូវបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក លើកតម្កើងជាគោលដៅទេសចរណ៍ដែលកំពុងរីកចម្រើនឈានមុខគេនៅអាស៊ីឆ្នាំ ២០២៣។ នៅឆ្នាំនេះ Ha Giang មានកិត្តិយសក្នុងការទទួលបានពានរង្វាន់ជាគោលដៅវប្បធម៌ប្រចាំតំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៤។ នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ខេត្តក្នុងការកសាងរូបភាព អភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវនិងនិរន្តរភាព។ ទន្ទឹមនឹងនោះ ក៏ជាកម្លាំងចលករសម្រាប់ខេត្ត បន្តពង្រឹងដំណោះស្រាយអនុវត្តប្រកបដោយសមកាលកម្ម ពង្រីកសមិទ្ធិផលដែលសម្រេចបាន លើកកំពស់និងអះអាងពីឋានៈរបស់ខ្លួននៅលើផែនទីទេសចរណ៍ក្នុងតំបន់ និងអន្តរជាតិ នាពេលខាងមុខ”។

គួរបញ្ជាក់ថា ខេត្ត Ha Giang តែងតែស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុត ដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញជុំវិញពិភពលោក។ កាលពីឆ្នាំ២០២៣ ទស្សនាវដ្ដី New York Times (សហរដ្ឋអាមេរិក) បានរៀបចំណាត់ថ្នាក់ខេត្ត Ha Giang ក្នុងបញ្ជីគោលដៅគួរឲ្យទាក់ទាញបំផុតនៅលើពិភពលោក៕

តាម vovworld.vn