លោក Nguyen Xuan Thang បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ចិនមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ដំណើរទស្សនៈកិច្ចនេះក្នុងបំណងអនុវត្តទស្សនៈរួមជាន់ខ្ពស់ស្ដីពីការជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្រឹស្តីរវាងបក្សទាំងពីរ។

លោក Nguyen Xuan Thang បានស្នើឲ្យស្ថាប័នស្រាវជ្រាវនៃបក្សទាំងពីរ និងប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទ្រឹស្តី ព្រមទាំងចែករំលែកលទ្ធផលស្រាវជ្រាវថ្មី រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកសាងសង្គមនិយមនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Xuan Thang និងលោក Qu Qingshan

លោក Qu Qingshan បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់វៀតណាម ក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មីក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោកបានសម្តែងការជឿជាក់ថា វៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់ដោយមហាសន្និបាតលើកទី ១៣ និងរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ លោក Qu Qingshan បានសង្កត់ធ្ងន់ថា ទីភ្នាក់ងារស្រាវជ្រាវចិនយកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ ស្ដីពីការពង្រឹងការផ្លាស់ប្តូរទ្រឹស្តី និងការអនុវត្តក្នុងដំណើរការកសាងសង្គមនិយម ជំរុញទំនើបកម្មស្របតាមស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវអំពីប្រវត្តិសាស្ត្របក្ស និងស្រាវជ្រាវទ្រឹស្តីនៃរវាងបក្សទាំងពីរ ព្រមទាំងសហការរៀបចំសិក្ខាសាលាទ្រឹស្តីលើកទី ១៩ រវាងបក្សទាំងពីរផងដែរ។

* នាថ្ងៃដដែល លោក Lai Xuan Mon សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈឃោសនាអប់រំមជ្ឈិម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ។ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ សមិទ្ធិផលទ្រឹស្តី និងការអនុវត្តរបស់បក្សទាំងពីរនាពេលកន្លងមកនេះ ក៏ដូចជាទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នឃោសនា និងទ្រឹស្តីរបស់ភាគីទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh