ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងរដ្ឋសភាវៀតណាម ចាត់ទុកការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន គឺជាគោលការឥតងាករេ  និងជាជម្រើសជាយុទ្ធសាស្ត្រ និងអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសដោយឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មនូវទំនាក់ការទំនងការបរទេស។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ទទួលជួបប្រធានតុលាការប្រជាជនកំពូលចិន zhang jun

លោកប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលតុលាការកំពូលនៃប្រទេសទាំងពីរវៀតណាម និងចិនសម្រេចបាន​ក្នុងរយៈពេលកន្លងមក។  តាមនោះ តុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ ២០១៨ ដែលធ្វើជាមូលដ្ឋានសម្រាប់ជំរុញរាល់សកម្មភាពសហប្រតិបត្តិការ។ ថ្នាក់ដឹកនាំតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរតែងតែមានដំណើរទស្សនកិច្ចការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការជំនុំជម្រះ។ រដ្ឋសភាវៀតណាមក៏​បានវាយតំលៃខ្ពស់ចំពោះយន្តការកិច្ចសហប្រតិបត្តិការសន្និសីទតុលាការខេត្តជាប់ព្រំដែនវៀតណាម-ចិនដែលបានប្រារព្ធឡើងជាលើកដំបូងកាលពីខែមិថុនាឆ្នាំ ២០២៣ នៅប្រទេសចិន ដែលជាសញ្ញាសម្គាល់អភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងតុលាការនៃប្រទេសទាំងពីរ។

នាពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលទាំងពីរ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើថា តុលាការទាំងពីរគួរតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់; បន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងតុលាការទាំងពីរ; បង្កើនការយល់ដឹងថែមទៀតអំពីប្រព័ន្ធច្បាប់ និងយុត្ដិធម៌របស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ ចែករំលែកក្នុងវិស័យកំណែទម្រង់យុត្ដិធម៌ បម្រើការកសាងនីតិរដ្ឋសង្គមនិយម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តនៃប្រទេសនីមួយៗ; ចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរជាសមាជិក។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងប្រធានតុលាការប្រជាជនកំពូលចិន zhang jun ជាមួយគណៈប្រតិភូ

ប្រធានតុលាការប្រជាជនកំពូលចិន zhang jun បានចែករំលែកលទ្ធផលលេចធ្លោមួយចំនួនក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាមលើកនេះ; លោកបានអះអាងថា តាមរយៈដំណើរទស្សនកិច្ចនេះ លោកប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រួមចំណែកក្នុងទំនាក់ទំនងវៀតណាម-ចិន។ ប្រធានតុលាការប្រជាជនកំពូលចិន zhang jun បានឯកភាពជាមួយការលើកឡើងរបស់លោកប្រធានរដ្ឋសភា Tran Thanh Man ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុត្ដិធម៌នៃប្រទេសទាំងពីរ។ ព្រមទាំងអះអាងថា ជាមួយមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ នាពេលកន្លងមក តុលាការនៃប្រទេសទាំងពីរនឹងខិតខំបំពេញល្អនូវតួនាទីរបស់ខ្លួន  ដើម្បីក្លាយជាទីបង្អែកផ្នែកច្បាប់សម្រាប់សកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

បកប្រែដោយ Pham Diep