នាថ្ងៃទី ១៨ ខែតុលា ដែលជាថ្ងៃប្រកួតចុងក្រោយនៃពានរង្វាន់ប្រកួតកីឡាវាយកូនហ្គោលអាស៊ី - Nomura Cup ២០២៤ - ដែលបានប្រព្រឹត្តទៅគួរឲ្យចាប់អារម្មណ៍។

leftcenterrightdel
កីឡាករវាយកូនហ្គោល Nguyen Anh Minh (កណ្តាល) ប្រកួតយ៉ាងល្អ ដែលនាំវៀតណាមគ្រងដំណែងជើងឯក (រូបថត៖ គណៈកម្មការរៀបចំ)

មិនធ្វើឲ្យអ្នកគាំទ្ររបស់ប្រទេសខ្លួនខកចិត្តនោះទេ កីឡាករវាយកូនហ្គោលវៀតណាមទាំងបីនាក់រួមមាន Nguyen Anh Minh, Le Khanh Hung និង Ho Anh Huy បានយកឈ្នះគូប្រជែងជើងខ្លាំងមកពីជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ដើម្បីដណ្តើមជើងឯកដោយពិន្ទុ ២០។

ក្រុមវៀតណាមត្រូវបានគ្រងដំណែងជើងឯកពានរង្វាន់ Nomura Cup ២០២៤ ជាផ្លូវការជាមួយនឹងពិន្ទុសរុប ២០។ ជ័យជម្នះនេះកាន់តែមានន័យនៅពេលដែលពានរង្វាន់ Nomura Cup ឆ្នាំនេះធ្វើឡើងនៅប្រទេសម្ចាស់ផ្ទនៅឯទីលាន Vinpearl Golf Hai Phong។ នេះជាលើកដំបូងហើយដែលវៀតណាមឈ្នះក្នុងពានរង្វាន់នេះ។ ជប៉ុនទទួលបានពិន្ទុសរុប ១៧ ពិន្ទុ និងឈរលេខ ២ ខណៈប្រទេសនូវែលសេឡង់ឈរលេខ៣ មាន ១១ ពិន្ទុ។ កីឡាករវាយកូនហ្គោល Nguyen Anh Minh របស់វៀតណាមក៏បានឈ្នះជើងឯកឯកត្តជនដោយមាន ១២ ពិន្ទុ៕

បកប្រែដោយ Huyen Trang