នៅក្នុងរបាយការណ៍សេដ្ឋកិច្ចថ្មីបំផុតដែលបានចេញផ្សាយនាថ្ងៃទី ១៨ តុលា ធនាគារ Standard Chartered បានតម្លើងការព្យាករណ៍កំណើន GDP របស់វៀតណាមឆ្នាំ ២០២៤ ដល់ ៦.៨% ( បើធៀបនឹងការព្យាករណ៍ ៦% មុននោះ) អាស្រ័យដោយលទ្ធផល GDP នៃត្រីមាសទីបី ទទួលបានភាពវិជ្ជមានច្រើនជាងការរំពឹងទុក។

leftcenterrightdel
ធនាគារ Standard Chartered (រូបថត៖ Int)

យោងតាមសេដ្ឋកិច្ចវិទូនៃធនាគារ Standard Chartered សន្ទុះកំណើនសេដ្ឋកិច្ចរបស់វៀតណាមមានភាពរឹងមាំគួរសមជាមួយនឹងការរីកចម្រើនក្នុងវិស័យជាច្រើន រួមមាន៖ ការនាំចូល-នាំចេញ ការលក់រាយ អចលនទ្រព្យ ទេសចរណ៍ សំណង់ និងផលិតកម្ម។ ការងើបឡើងវិញនៃពាណិជ្ជកម្ម និងការបង្កើនសកម្មភាពអាជីវកម្ម និងការវិនិយោគផ្ទាល់ពីបរទេសនឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៅក្នុងឆ្នាំ ២០២៥ និងលើសពីនេះទៅទៀត។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានបើកចំណាយប្រាក់ចំនួន ៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការសន្យា FDI កើនឡើង ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនក្នុងវិស័យផលិតកម្មគឺជាកត្តាជំរុញដ៏សំខាន់ដែលជួយសេដ្ឋកិច្ចវៀតណាមបន្តពង្រីក ជាមួយនឹងកំណើនការនាំចេញឈានដល់ ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

បកប្រែដោយ Thanh Cong