នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្តោតសំខាន់លើការពិនិត្យយ៉ាងទូលំទូលាយអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ វៀតណាម-សហភាពអឺរ៉ុប។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសថ្នាក់ជាន់ខ្ពស់ក្នុងឱកាសរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កសិកម្ម បរិស្ថាន ក៏ដូចជាវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានសន្យាសហប្រតិបត្តិការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលនៅសល់ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងអនុវត្តយ៉ាងពេញលេញនូវ EVFTA។

leftcenterrightdel
លោកស្រី Le Thi Thu Hang និងលោក Niclas Kvarnström (រូបថត៖ ក្រសួងការបរទេស)

ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្ថយភាពតានតឹងក្នុងចំណុចក្តៅ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍសន្តិសុខនាពេលថ្មីៗនេះ ព្រមទាំងឯកភាពលើការពង្រឹងកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)

ស្តីពីសមុទ្រខាងកើត ភាគីទាំងពីរបានសម្តែងការព្រួយបារម្មណ៍អំពីការវិវឌ្ឍនាពេលថ្មីៗនេះ ព្រមទាំងអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ព្រមទាំងអះអាងការគាំទ្រចំពោះការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលឆាប់ៗ៕

បកប្រែដោយ Huyen Trang