* លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម និងគាំទ្រវៀតណាមបន្ដដំណើរលើមាគ៌ាសង្គមនិយម ស្របតាមស្ថានភាពរបស់វៀតណាម គាំទ្រវៀតណាមត្រៀមរៀបចំបានល្អសម្រាប់មហាសន្និបាតបក្សលើកទី១៤។

រំលឹកឡើងវិញនូវដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ក្នុងខែសីហា ឆ្នាំ ២០២៤ និងដំណើរទស្សនកិច្ចរបស់លោក Luong Cuong ក្នុងខែតុលា ឆ្នាំ ២០២៤  លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តឱ្យបានល្អនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ព្រមទាំងបានសម្តែងនូវការត្រៀមខ្លួនរួមជាមួយលោកប្រធានរដ្ឋ Luong Cuong ក្នុងការដឹកនាំកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង គាំទ្រដំណើរការទំនើបភាវូបនីយកម្មនៃប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ជាច្រើនថែមទៀតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Luong Cuong ស្បថចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

*ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការដែលលោក Luong Cuong ត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម បានឆ្លុះបញ្ចាំងពីការដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ ក៏ដូចជាសមិទ្ធិផលយ៉ាងធំធេងរបស់លោកប្រធានរដ្ឋចំពោះប្រទេសជាតិ និងប្រជាជនវៀតណាម។ ព្រមទាំងសំដែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Luong Cuong វៀតណាមនឹងសម្រេចបានជោគជ័យយ៉ាងធំធេង និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ហើយនិងរក្សាបាននូវតួនាទីសំខាន់ក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងកាន់តែជិតស្និទ្ធ បន្តរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកសម្តែងនូវបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដើម្បីលើកកម្ពស់ផលប្រយោជន៍នៃប្រទេស​និងប្រធាជននៃប្រទេសទាំងពីរ រួមចំណែកបន្ថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងនិងក្រៅតំបន់។

*លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez បានសម្តែងការជឿជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ។

*លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកសង្ឃឹមថា លោកប្រធានរដ្ឋ Luong Cuong នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីបំពេញផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

បកប្រែដោយ Pham Diep