នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Dam Xuan Tuan បានបង្ហាញពីភារកិច្ច និងអំណាចរបស់កងឆ្មាំសមុទ្រវៀតណាម ព្រមទាំងរំលឹកឡើងវិញនូវការអភិវឌ្ឍល្អនៃទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរ។

លោកឧត្តមសេនីយ៍ត្រី Dam Xuan Tuan ជឿជាក់ថា ក្នុងស្មារតីទទួលខុសត្រូវ ជាមួយសមត្ថភាព និងគុណវុឌ្ឍិរបស់ខ្លួន នាយទាហាន និងសិក្ខកាមនៃបណ្ឌិតសភាបញ្ជាការ សេនាធិការនៃកងឆ្មាំសមុទ្រហ្វីលីពីននឹងពង្រីកដោយឥតឈប់ឈរនូវតួនាទីរបស់ខ្លួន ហើយក្លាយជាស្ពានតភ្ជាប់មួយ ដើម្បីចូលរួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកងកម្លាំងទាំងពីរនាពេលខាងមុខ ជាពិសេសលើវិស័យស្រាវជ្រាវ ផ្លាស់ប្តូរ និងអប់រំ-បណ្តុះបណ្តាល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកស្រី Charlyne O. Tantong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូក្នុងគោលបំណងមកទស្សនា និងស្វែងយល់ដើម្បីលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍លើវិស័យឆ្នេរសមុទ្រ។ ប្រធានគណៈប្រតិភូសង្ឃឹមថា នាពេលខាងមុខ ទំនាក់ទំនងល្អរវាងកងកម្លាំងទាំងពីរនឹងអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល តាមរយៈការរៀបចំសកម្មភាពផ្លាស់ប្តូរនាយទាហាន និងសិក្ខាកាមរវាងកងកម្លាំងទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូនឹងទៅអុជធូបនៅវិមានតម្កល់សពលោកប្រធានហូជីមិញ ទៅទស្សនានិងធ្វើការនៅបណ្ឌិតសភាការពារជាតិ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងឆ្មាំសមុទ្រវៀតណាម ទៅទស្សនាមជ្ឈមណ្ឌលសហការស្វែងរក និងជួយសង្គ្រោះនៅដែនសមុទ្រវៀតណាម និងទៅទស្សនាឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh)៕

បកប្រែដោយ Thuy Anh