ទំនិញជំនួយរួមមានម៉ាស៊ីនចម្រោះទឹកចំនួន ៤០ គ្រឿង និងក្រណាត់ជ័រចំនួន ២០០ ដែលមានតម្លៃសរុបជាង ១២៤ ពាន់ដុល្លារអាមេរិក ស្មើនឹងជាង ៣ ពាន់លានដុង។ បន្ទាប់ពីទទួលបានទំនិញជំនួយទាំងអស់នេះត្រូវបានបញ្ជូនទៅខេត្ត Yen Bai នៅថ្ងៃទី ១៥ ខែកញ្ញា) ដើម្បីចែកចាយដល់ប្រជាពលរដ្ឋនៅតំបន់គ្រោះធម្មជាតិ។

leftcenterrightdel
តំណាងភាគីជប៉ុន និងលោក Vu Xuan Thanh នៅពិធីទទួលជំនួយនាព្រឹកថ្ងៃទី ១៥ កញ្ញា

គួររំលឹកថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកញ្ញា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានទទួលទំនិញជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងមជ្ឈមណ្ឌលសម្របសម្រួលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA) ។ ទំនិញទាំងនេះត្រូវបានបញ្ជូនទៅខេត្ត Yen Bai និងខេត្ដ Lao Cai ដើម្បីឧបត្ថម្ភប្រជាពលរដ្ឋ។

មកទល់នឹងពេលនេះ តាមរយៈក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ស្ថានទូតចំនួន ១០ និងអង្គការអន្តរជាតិចំនួន ១៦ បានសន្យាជួយឧបត្ថម្ភទំនិញចំនួន ១៦០ តោន ជូនដល់ប្រជាពរដ្ឋនៅតំបន់គ្រោះធម្មជាតិក្នុងខេត្ត Yen Bai ខេត្ដ Lao Cai និងខេត្ដ Cao Bang៕

បកប្រែដោយ Pham Diep