leftcenterrightdel
លោក Nguyen Trong Nghia ជូនអំណោយជួយឧបត្ថម្ភប្រជាជននៅតំបន់រងទឹកជំនន់នៅឃុំ Ngoc Chien (Muong La, Son La)

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅឃុំ Ngoc Chien ស្រុក Muong La និងស្តាប់សេចក្តីរាយការណ៍ពីថ្នាក់ដឹកនាំមូលដ្ឋាន លោក Nguyen Trong Nghia បានចែករំលែក លើកទឹកចិត្ត និងសួរសុខទុក្ខគ្រួសារដែលរងការខូចខាតដោយខ្យល់ព្យុះលេខ ៣ ។ លោក Nguyen Trong Nghia  បានស្នើឱ្យខេត្ត Son La បន្តផ្សព្វផ្សាយបាវចនាថា “៤ នៅនឹងកន្លែង” តាមដានយ៉ាងដិតដល់នូវស្ថានភាពទឹកភ្លៀង និងទឹកជំនន់ និងអនុវត្តដំណោះស្រាយឱ្យបានល្អ ដើម្បីផ្លាស់ប្តូរទីលំនៅប្រជាជននៅតំបន់ដែលមានហានិភ័យនៃការបាក់ដី ទៅកាន់កន្លែងសុវត្ថិភាព។ ចាត់វិធានការជួយប្រជាពលរដ្ឋក្នុងការជម្នះផលវិបាកនៃទឹកជំនន់; ធ្វើអនាម័យបរិស្ថាន ការពារជំងឺរាតត្បាតក្រោយទឹកជំនន់ ណែនាំប្រជានពលរដ្ឋឱ្យស្តារផលិតកម្មឡើងវិញ គាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ ដើម្បីឱ្យជីវិតរបស់ពួកគេមានស្ថិរភាពយ៉ាងឆាប់រហ័ស បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សិស្សានុសិស្សបានទៅសាលារៀននាពេលឆាប់ៗ ... ក្នុងឱកាសនេះ លោក Nguyen Trong Nghia បានប្រគល់អំណោយចំនួន ៥០ ជូនគ្រួសារនៅឃុំ Ngoc Chien ស្រុក Muong La ដែលរងគ្រោះដោយព្យុះលេខ ៣  ផ្តល់ប្រាក់ចំនួន ៨០០លានដុងឧបត្ថម្ភខេត្ត Son La បម្រើការងារជំនះជំនន់ទឹកភ្លៀង និងទឹកជំនន់ក្នុងតំបន់ ...

leftcenterrightdel
លោក Tran Cam Tu ជូនអំណោយដល់ប្រជាជនឃុំ Cao Duc ស្រុក Gia Binh ខេត្ត Bac Ninh

នាថ្ងៃទី ១៤ ខែកញ្ញា នៅភូមិ Tan Tien ឃុំ Cao Duc ស្រុក Gia Binh ខេត្ត Bac Ninh លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈអធិការកិច្ចមជ្ឈិមបក្ស បានអញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយជូន ប្រជាជនខេត្ត Bac Ninh នៅតំបន់ទឹកជំនន់ដែលរងផលប៉ះពាល់ដោយព្យុះលេខ៣។ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Tran Cam Tu បានចែករំលែកជាមួយការលំបាករបស់ប្រជាជនឃុំ Cao Duc ជាពិសេសប្រជាជនខេត្ត Bac Ninh ដែលទទួលរងពីព្យុះលេខ៣ ។ លោក Tran Cam Tu បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិ កងកម្លាំងប្រដាប់អាវុធ និងអង្គការនយោបាយសង្គមខេត្ត Bac Ninh និងស្រុក Gia Binh​ យកចិត្តទុកដាក់ជំនះពុះពារលើផលវិបាកនៃព្យុះលេខ ៣ ដែលមានអាទិភាពខ្ពស់បំផុតគឺថែរក្សាជីវភាពរស់នៅរបស់ប្រជានជន ស្តារ និងអភិវឌ្ឍផលិតកម្ម និងអាជីវកម្ម។ ក្នុងឱកាសនេះ លោក Tran Cam Tu បានផ្តល់ថវិកាចំនួន ៣.២ ពាន់លានដុង ដើម្បីជួយប្រជាជនខេត្ត Bac Ninh ជំនះការខូចខាតដោយសារខ្យល់ព្យុះលេខ ៣។ ក៏នាថ្ងៃទី ១៤ ខែកញ្ញា លោក Tran Cam Tu និងថ្នាក់ដឹកនាំខេត្ត Bac Ninh បានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយចំនួន ១០០ គ្រួសារនៅឃុំ Cao Duc; អង្គភាពមួយចំនួនបានដឹកជញ្ជូនសម្ភារៈចាំបាច់ដោយយន្តហោះគ្មានមនុស្សបើកដល់ប្រជាជននៅឃុំ Cao Duc ជាតំបន់នៅដាច់ពីគេដោយសារទឹកឡើង៕

បកប្រែដោយ Duy Hoan