នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែកញ្ញា រថយន្តសង្គ្រោះជាច្រើនបានដឹកគ្រៀងឧបភោគបរិភោគសំខាន់ៗ ទៅផ្គត់ផ្គង់ជូនគ្រួសារនានានៅឃុំ Dan Thuong ។ កម្មាភិបាល យុទ្ធជននៃកងវរសេនាធំលេខ ១៧៤ (កងពលធំលេខ ៣១៦ យោធភូមិភាគទី២) កំពុងតម្រង់ជួរលើកទំនិញលើទូកដើម្បីយកទៅជួយគ្រួសារដែលនៅដាច់ពីគេ។ លោក Dinh Tien Quan លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Dan Thuong បានចែករំលែកថា៖ “ក្នុងឃុំ Dan Thuong មានគ្រួសារចំនួន ៧១៩ គ្រួសារ កំពុងនៅដាច់ពីគេ  អគ្គិសនីមិនទាន់បានស្តារឡើងវិញទេ។ សកម្មភាពទាំងអស់ត្រូវបានផ្អាក។ ជាសំណាងណាស់ដែលមានកងទ័ព កងជីវពល និងប៉ូលិសមកជួយ​គាំទ្រប្រជាជន"។

leftcenterrightdel
កម្មាភិបាល យុទ្ធជន នៃកងវរសេនាធំលេខ១៧៤ កងពលធំលេខ៣១៦ (យោធភូមិភាគទី២) ប្រគល់អំណោយជូនប្រជាពលរដ្ឋនៅឃុំ Dan Thuong ស្រុក Ha Hoa

ក្នុងនាមជាកម្លាំងនៅជួរមុខចូលរួមទប់ស្កាត់ទឹកជំនន់ កងវរសេនាធំលេខ ១៧៤ បានធ្វើដំណើរទៅកាន់ឃុំ Dan Thuong ចាប់ពីព្រឹកថ្ងៃទី ១១ ខែកញ្ញា។ យោងតាមលោកវរសេនីយ៍ទោ Nguyen Trong Hoang Hiep ប្រធាននយោបាយនៃកងវរសេនាធំលេខ ១៧៤ អង្គភាពបានចល័តកម្មាភិបាលយុទ្ធជននៅមូលដ្ឋានជាង ១០០ នាក់ទៅដល់ផ្ទះនីមួយៗ បញ្ជូនមនុស្សចាស់ និងកុមារទៅកាន់ទីទួលសុវត្ថិភាព សម្អាតបរិស្ថាន ទប់ស្កាត់ជំងឺរាតត្បាត និងផ្តល់គ្រឿងឧបភោគបរិភោគចាំបាច់ជូនគ្រួសារដែលជួបការលំបាក។

leftcenterrightdel
កម្មាភិបាល យុទ្ធជននៃកងវរសេនាធំលេខ១៧៤ កងពលធំលេខ៣១៦ (យោធភូមិភាគទី២) ជួយប្រជាពលរដ្ឋជំនះផលវិបាកនៃគ្រោះធម្មជាតិ

ទីរួមស្រុក Ha Hoa ក៏ជាកន្លែង​មួយដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយខ្យល់ព្យុះលេខ៣។ នៅក្នុងភូមិលេខ១  កម្មាភិបាល និងយុទ្ធជនកំពុងជួយគ្រួសារសម្អាតផ្ទះ។ គ្រួសារលោក Vu Luong Bang មានតែប្តីប្រពន្ធចាស់ អាយុជាង ៧០ ឆ្នាំប៉ុណ្ណោះ។ ពេលទឹកជន់លិចចូលក្នុងទីធ្លាផ្ទះ ប្ដីប្រពន្ធគាត់ត្រឹមតែកាន់ដៃគ្នាឈរនៅជ្រុងផ្ទះដោយភ័យខ្លាច។ ខណៈទឹកកំពុងហក់ខ្លាំង កងទ័ពបានមកដល់ភ្លាមៗ ហើយបញ្ជូនប្តីប្រពន្ធគាត់ទៅកន្លែងសុវត្ថិភាព ។ ពេលទឹកស្រក កងទ័ពបានជួយគ្រួសារជម្នះផលវិបាក។ គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា នៅទីរួម​ស្រុក Ha Hoa កងវរសេនាធំលេខ១៧៤ បានជួយគ្រួសារចំនួន ៤០ គ្រួសារ ដឹកជញ្ជូនទ្រព្យសម្បត្តិ សម្អាតផ្ទះ និងផ្លូវរាប់សិបគីឡូម៉ែត្រ  ហើយដឹកជញ្ជូន​ និងចែកទំនិញសង្គ្រោះជាង ១.០០០ កញ្ចប់។

leftcenterrightdel
មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់រងទឹកជំនន់ Ha Hoa

គួររំលឹកថា ដោយសារភ្លៀងធ្លាក់ខ្លាំង កម្រិតទឹកនៅទន្លេ Thao ឡើងយ៉ាងលឿន។ ដោយមានស្មារតីបន្ទាន់ នារសៀលថ្ងៃទី១០ ខែកញ្ញា កងទ័ពនៃកងពលធំលេខ ៣១៦ រួមជាមួយកម្លាំងឈរជើងនៃបញ្ជាការយោធា​ស្រុក Ha Hoa និងខេត្ត Phu Tho និងកងជីវពលក្នុងស្រុកបានជម្លៀសគ្រួសារចំនួន ១,៩៨០ គ្រួសារពីតំបន់គ្រោះថ្នាក់ទៅដល់កន្លែងសុវត្ថិភាព និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តផែនការទប់ស្កាត់ការហូរហៀរតាមប្រឡាយ និងទំនប់...

រួមដំណើរជាមួយកម្មាភិបាលនិងយុទ្ធជនទៅដល់តំបន់រងការលិចលង់ លោកវរសេនីយ៍ឯក Nguyen Trung Dac ប្រធាននយោបាយកងពលធំលេខ ៣១៦ បានលើកទឹកចិត្តដល់កម្មាភិបាលយុទ្ធជនថា៖ “ទោះជាក្នុងកាលៈទេសៈក៏ដោយក៏ត្រូវតែគិតគូរពីអាយុជីវិត និងសុខភាពរបស់ប្រជាជនជាមុនសិន។  ភ្លៀងធ្លាក់ និងទឹកជំនន់នៅតែបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ប្រជាជន Ha Hoa នៅតែត្រូវការកងទ័ព យើង​ត្រូវ​លើកតម្កើងប្រពៃណីរបស់អង្គភាព ហើយ​ស្រលាញ់ប្រជាជនដូចសមាជិកក្នុងគ្រួសារ”។

កងទ័ពខិតខំព្យាយាមពីព្រឹកដល់យប់ រត់ប្រណាំងនឹងទឹកជំនន់។ អ្នកគ្រូ Tran Thi Bich Hanh នាយកសាលាបឋមសិក្សាទីរួមស្រុក Ha Hoa មានការរំជួលចិត្តយ៉ាងខ្លាំងចំពោះស្មារតីដើម្បីប្រជាជនរបស់កម្មាភិបាល យុទ្ធជន។ ស្តាប់ការចែករំលែករបស់លោកគ្រូ អ្នកគ្រូ និងប្រជាជន Ha Hoa យើងឃើញកាន់តែច្បាស់នូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជនចំពោះកងទ័ពលោកអ៊ំហូ។ ខ្យល់ព្យុះលេខ៣បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ទោះយ៉ាងណាក៏ដោយ ក្នុងគ្រាលំបាក និងគ្រោះថ្នាក់ កងទ័ព​នៅតែ​ប្រកៀក​ស្មាជាមួយជនរួមជាតិ ហើយ​ប្រកានេះបានធ្វើឲ្យរូបភាព និងភាពថ្លៃថ្នូរបស់កងទ័ពលោកអ៊ំហូ កាន់តែភ្លឺស្វាង៕

បកប្រែដោយ Duy Hoan