កម្មវិធី “រាត្រីបុណ្យសែនព្រះខែ” ដែលត្រូវបានរៀបចំឡើងដោយប៉ុស្តិ៍ការពារព្រំដែន Vinh Hai កងទ័ពការពារព្រំដែនខេត្ត Soc Trang ជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សប្បុរសជននៅក្នុងតំបន់ បានប្រគល់អំណោយដោយមានតម្លៃសរុបជាង ៣០ លានដុងជូនសិស្សចំនួន ១៥០ នាក់ជាកូនរបស់កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Vinh Hai សិស្សនៃកម្មវិធី “ជួយឧបត្ថម្ភកុមារទៅសាលារៀន” គម្រោង “កម្មាភិបាល និងយុទ្ធជនក្នុងកងទ័ពជួយកុមារទៅសាលារៀន” និងជួយសិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាកនៅឃុំ Vinh Hai និងឃុំ Lac  Hoa ទីរួមស្រុក Vinh Chau។

leftcenterrightdel
បុណ្យសែនព្រះខែនៅប៉ុស្តិ៍កងទ័ពការពារព្រំដែន Vinh Hai

នៅទីរួមស្រុក Tran De ក្រុមនាវាការពារព្រំដែនលេខ២ កងទ័ពការពារព្រំដែនខេត្ត Soc Trang បានសហការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានរៀបចំបុណ្យសែនព្រះខែ រៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជា៖ ប្រគល់អំណោយដែលមានតម្លៃសរុបជិត ២០ លានដុង ជូនដល់កុមារចំនួន ១០០ នាក់ដែលជាកូននៃកម្មាភិបាលរបស់អង្គភាព និងសិស្សនៅតំបន់ដែលអង្គភាពឈរជើង៕

បកប្រែដោយ Thanh Cong