នេះជាឆ្នាំទី២ ហើយដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនរៀបចំសកម្មភាព ក្នុងឱកាសបុណ្យសែនព្រះខែសម្រាប់កុមារនៅតាមតំបន់ព្រំដែន។ សកម្មភាពនេះបានបង្ហាញពីមនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពនិយាយរួម កងទ័ពការពារព្រំដែននិយាយដោយឡែកចំពោះបងប្អូនជនរួមជាតិនៅតំបន់ព្រំដែន។ ឆ្នាំនេះ កម្មវិធី “តំបន់ព្រំដែន - បុណ្យសែនព្រះខែ” បានប្រព្រឹត្តទៅនៅសាលាបឋមសិក្សា Tan Thanh A (ឃុំ Tan Thanh)។

leftcenterrightdel
 
leftcenterrightdel
កម្មវិធី “តំបន់ព្រំដែន - បុណ្យសែនព្រះខែ" ឆ្នាំ២០២៤ មានការសម្តែងតន្ត្រីជាច្រើន

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយជូនដល់កុមារចំនួន ២,៤៣៧ នាក់នៅឃុំ Tan Thanh ប្រគល់អាហារូបករណ៍ ជូនដល់សិស្សក្រីក្រដែលមានលទ្ធផលល្អក្នុងការសិក្សា និងសិស្សទទួលរបបពីរដ្ឋចំនួន ១៨៦ នាក់ ក្នុងនោះ មានសិស្សកម្ពុជាចំនួន ៧ នាក់។ ទន្ទឹមនឹងនោះ គណៈកម្មាធិការរៀបចំក៏បានប្រគល់អំណោយជូនអ្នកទទួលរបបពីរដ្ឋចំនួន ៤៣ រូប។ តម្លៃសរុបនៃអំណោយក្នុងកម្មវិធីគឺជាង ៧៤០ លានដុង។

នៅក្នុងកម្មវិធីនោះ កុមារបានចូលរួមពិធីបុណ្យសែនព្រះខែដ៏រស់រវើក និងដ៏មានអត្ថន័យ ជាមួយនឹងការសម្តែងតន្ត្រីពិសេស និងទាក់ទាញអារម្មណ៍អំពីពិធីបុណ្យសែនព្រះខែ។ ទន្ទឹមនឹងនោះ កម្មវិធីនេះក៏បានបង្ហាញនូវភាពយន្តអំពីបុណ្យសែនព្រះខែផងដែរ៕

បកប្រែដោយ Thuy Anh