លោកស្រី Nguyen Thi Luong រស់នៅក្នុងភូមិ Phu Hien បានឲ្យដឹងថា ចាប់ពីម៉ោង ៨ យប់ ទឹកបានចាប់ផ្ដើមជន់លិចចូលភូមិ ខណៈនៅកន្លែងខ្លះ ទឹកជំនន់បិទខ្ទប់កំណាត់ផ្លូវ អាស្រ័យហេតុនេះ  អាជ្ញាធរមូលដ្ឋានបានរៀបចំកម្លាំងមានសមត្ថកិច្ច ព្រមទាំងអំពាវនាវប្រជាជនត្រៀមខ្លួនទប់ទល់នឹងទឹកជំនន់ ប៉ុន្តែដោយសារតែកម្រិតទឹកទន្លេ My Ha កើនឡើងយ៉ាងលឿន ទឹកជំនន់នៅតែកើនឡើង។

leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃកងពលធំលេខ ៣០១ ទៅភូមិ Phu Hien ជួយប្រជាជន

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានថា កម្រិតទឹកកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន បញ្ជាការដ្ឋានរដ្ឋធានីហាណូយបានបញ្ជូនកម្មាភិបាល និងយុទ្ធជនជាង ២០០ នាក់ នៃកងពលធំលេខ ៣០១ ចូលរួមទប់ទល់នឹងទឹកជំនន់ ជួយប្រជាពលរដ្ឋការពារច្រាំងទន្លេប្រវែងជាង ៧០ ម៉ែត្រ ដើម្បីចៀសវាងនូវការបាត់បង់ត្រីប្រមាណ ៤០ តោន នៅតំបន់ Ao Sen ភូមិ Phu Hien៕

បកប្រែដោយ Thuy Anh