ក្នុងពិធីនោះ លោក Phan Minh Chien ភារធារីនៃស្ថានទូតវៀតណាមប្រចាំនៅឡាវ បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជននៃខេត្តភាគខាងជើងវៀតណាម និងភាគខាងជើងឡាវត្រូវទប់ទល់នឹងព្យុះលេខ៣ ទឹកជំនន់ និងការបាក់ដី ផ្ទះរាប់សែនខ្នងដួលរលំ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ដីកសិកម្ម និងកសិផលរាប់សែនហិកតាត្រូវបានជន់លិច... ការខូចខាតបណ្តាលមកពីព្យុះលេខ៣ និងទឹកជំនន់សម្រាប់វៀតណាមនិងប្រជាជនរបស់វៀតណាមគឺធំធេងណាស់។

leftcenterrightdel
កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត សហគមន៍ជនជាតិវៀតណាម និងនិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសឡាវ បរិច្ចាគប្រាក់ជំនួយដើម្បីជូនដល់ប្រជាជនដែលរងការខូចខាតដោយសារព្យុះ និងទឹកជំនន់ (រូបថត៖ vnanet.vn)

លោក Phan Minh Chien បានសង្កត់ធ្ងន់ថា ប្រជាជននៃខេត្តភាគខាងជើងឡាវមួយចំនួនក៏កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីព្យុះលេខ៣ផងដែរ ដោយឈរលើទំនាក់ទំនងពិសេស និងរួមសុខរួមទុក្ខរវាងវៀតណាមនិងឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវនឹងប្រគល់មួយផ្នែកនៃប្រាក់ជំនួយដែលទទួលបានក្នុពិធីនេះ ជូនប្រជាជននៃខេត្តភាគខាងជើង​មួយចំនួនរបស់ឡាវដើម្បីជម្នះការខូចខាតដែលបណ្តាលមកពីព្យុះលេខ៣។

យោងតាមស្ថានទូតវៀតណាមប្រចាំនៅឡាវ គិតត្រឹមល្ងាចថ្ងៃទី ១៥ ខែកញ្ញា ទឹកប្រាក់ជំនួយសរុបដែលស្ថានទូតវៀតណាមប្រចាំនៅឡាវទទួលបានជិត ១.៤ ពាន់លានដុង។ ស្ថានទូតវៀតណាមប្រចាំនៅឡាវនឹងប្រគល់មួយផ្នែកជូនប្រទេសឡាវ ដើម្បីជួយដល់ប្រជាជននៃខេត្តភាគខាងជើងរបស់ប្រទេសឡាវដែលរងការខូចខាតមួយចំនួន ហើយផ្នែកនៅសល់នឹងបញ្ជូនទៅប្រទេសវៀតណាម ដើម្បីជួយប្រជាជននៅតំបន់រងឥទ្ធិពលដោយសារព្យុះ និងទឹកជំនន់៕

បកប្រែដោយ Thuy Anh