សំបុត្រនិងសារទូរលេខចែករំលែកជាមួយវៀតណាមចំពោះផលប៉ះពាល់បណ្តាលពីព្យុះទីហ្វុង Yagi
ដោយបង្ហាញពីសាមគ្គីភាពនិងការចែករំលែកជាមួយវៀតណាមលើការខូចខាតដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ថ្នាក់ដឹកនាំនៅបណ្តាប្រទេសទូទាំងពិភពលោក បន្តផ្ញើរសំបុត្រនិងសារទូរលេខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Tran Thanh Man។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឃួន សុដារី បានផ្ញើសាររំលែកទុក្ខជូនរដ្ឋនិងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ ជនរងគ្រោះ។ ថ្នាក់ដឹកនាំកម្ពុជាបានបង្ហាញការជឿជាក់ថា វៀតណាមនឹងមានភាពធន់ក្នុងការជំនះគ្រាដ៏លំបាកនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចូលរួមរំលែកទុក្ខនិងបញ្ជាក់អំពីសាមគ្គីភាពជាមួយប្រជាជនវៀតណាម។ ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រវៀតណាម ដើម្បីឲ្យប្រជាជននៅតំបន់រងគ្រោះឆាប់ជំនះការលំបាក និងស្ថិរភាពជីវភាពរស់នៅ។
|
|
ខ្យល់ព្យុះលេខ៣ បង្កឱ្យមានទឹកជំនន់រាលដាលនៅភាគខាងជើងវៀតណាម (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ Christopher Luxon បានចូលរួមរំលែកទុក្ខនិងអះអាងនូវសាមគ្គីភាពជាមួយប្រជាជនវៀតណាម ត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការជំនះផលវិបាកនៃព្យុះ ជំនះរាល់ការលំបាកនានា ដើម្បីធ្វើឲ្យជីវភាពរស់នៅមានស្ថិរភាព។
សម្តេចប៉ាប Francis; ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស្ស Aleksandr Lukashenko; ប្រធានាធិបតីនៃសាធារណៈរដ្ឋសីស្ហែល លោក Wavel Ramkalawan ក៏បានផ្ញើលិខិតនិងទូរលេខទៅសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ បណ្តាលមកពីព្យុះទីហ្វុង Yagi នៅវៀតណាម។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា សហរដ្ឋអាមេរិក នូវែលហ្សេឡង់ អេហ្ស៊ីប បេឡារុស បែលហ្ស៊ិក ប៊ុលហ្គារី កាណាដា សាធារណរដ្ឋឆេក និងសីស្ហែលបានផ្ញើសាររំលែកទុក្ខជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son។ ក្រសួងការបរទេស និងស្ថានទូតនៃប្រទេសផ្សេងៗក៏បានបង្ហោះសារនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដោយសម្តែងការចែករំលែកចំពោះការខូចខាតដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi លើប្រជាជនវៀតណាម៕
តាម vovworld.vn