នាព្រឹកថ្ងៃទី ១៤ កញ្ញា នៅទីក្រុងហាណូយ ទទួលជួបលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យ ឥណ្ឌូនេស៊ីឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មស្រូវ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កសិផល និងផលិតផលហាឡាលវៀតណាម ចូលទីផ្សារឥណ្ឌូណេស៊ី គាំទ្រវៀតណាមដកកាតលឿង IUU (ការនេសាទខុសច្បាប់ មិនរាយការណ៍)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី

មេដឹកនាំទាំងពីរបានឯកភាពគ្នាលើទិសដៅសំខាន់ៗមួយចំនួនដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដោយខិតខំសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៨ (ក្នុងឆ្នាំ ២០២៣ ស្មើនឹង ១៣.៨ ពាន់លានដុល្លារអាមេរិក)។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលដើម្បីដោះស្រាយការលំបាក កាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលដល់ការអនុវត្តសកម្មភាពជំរុញពាណិជ្ជកម្ម និងឆ្ពោះទៅរក្សទីផ្សារទំនិញរបស់គ្នាទៅវិញទៅមក រួមទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងគាំទ្រឥណ្ឌូនេស៊ីក្នុងការធានាសន្តិសុខស្បៀង៕

បកប្រែដោយ Thanh Cong