leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong សួរសុខទុក្ខកុមារដែលជាកូនៗរបស់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា (រូបថត៖ ផ្តល់ដោយសមាគមខ្មែរ-វៀតណាម)

ក្នុង​ឱកាស​ផ្តល់​បទសំភាសន៍ជាមួយសារព័ត៌មានវៀតណាម លោក Sim Chy ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ឲ្យដឹងថា នៅពេលទទួលដំណឹងអំពីមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong អាណិកជនវៀតណាមនៅកម្ពុជាពិតជាសោកស្ដាយខ្លាំងណាស់។ ព្រោះជាច្រើនឆ្នាំមកនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏ដូចជាថ្នាក់ដឹកនាំបក្ស និងរដ្ឋ តែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។

បើតាមលោក Sim Chy អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសថ្មីៗនេះ នៅខែកុម្ភៈ ឆ្នាំ២០១៩ រាល់ពេលដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកអគ្គលេខាបក្ស Nguyen Phu Trong បានចំណាយពេលទៅសួរសុខទុក្ខសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ស្តាប់បំណងប្រាថ្នារបស់ប្រជាជននៅពីនេះ ដែលតែងតែយកចិត្តទុកដាក់ចំពោះមាតុភូមិជានិច្ច។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានប្រគល់អំណោយដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០១៩។ (រូបថត៖ ផ្តល់ដោយសមាគមខ្មែរ-វៀតណាម)

យោងតាមលោក Sim Chy ក្នុងរយៈពេលកន្លងមក គណៈកម្មការប្រតិបត្តិការសមាគម និងសហគមន៍ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ ក្រោម​ការដឹកនាំរបស់បក្ស ដែល​ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកំពស់។ ទន្ទឹមនឹងនោះ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសជាច្រើន ក៏ត្រូវបានលើកកំពស់ផងដែរ។ នោះជាមោទនភាពរួម​របស់សហគមន៍ជនជាតិវៀតណាមនៅកម្ពុជា៕

បកប្រែដោយ Duy Hoan