បើតាមសម្តេច ម៉ែន សំអន លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបមានចក្ខុវិស័យវែងឆ្ងាយ។ លោកអគ្គលេខាបក្សបានលះបង់អស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។ ដូច្នេះ ការទទួលមរណភាពរបស់លោកអគ្គលេខាបក្សគឺជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសវៀតណាម ហើយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏បាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបផងដែរ។

leftcenterrightdel
សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម (រូបថត៖ vov.vn)

យោងតាមសម្តេច ម៉ែន សំអន ការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលថ្មីៗនេះ លើកកំពស់កិត្យានុភាពរបស់បក្ស ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយហេតុនោះទាក់ទាញការវិនិយោគ និងលើកកំពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។  លោកអគ្គលេខាបក្សក៏តែងតែយកចិត្តទុកដាក់លើការពូនជ្រំទំនាក់ទំនង វៀតណាម-កម្ពុជា ជាពិសេសជំរុញសកម្មភាពសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស បណ្តាញរណសិរ្ស សមាគមមិត្តភាព សមាគមនារី និងអង្គការនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong