លោក Nguyen Phu Trong អគ្គលេខាបក្ស ជាមួយកិច្ចការបរទេស
កប.អនឡាញ - រហូតក្នុងរយៈពេលធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន ជាពិសេសក្នុងតួនាទីជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong តែងតែយកចិត្តទុកដាក់លើការដឹកនាំវិស័យកិច្ចការបរទេស ដែលតភ្ជាប់ជាមួយមាគ៌ាកិច្ចការបរទេស គោលនយោបាយបរទេសឯករាជ្យភាព និងភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងបរទេស សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងជំរុញការអភិវឌ្ឍរបស់ប្រទេស។