ក្នុងកិច្ចពិគ្រោះយោបល់នយោបាយនេះ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ និងបានឯកភាពលើទិសដៅមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម- ថៃលើកទី១០ (រូបថត៖ BNG)

ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា  ឯកភាពសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានពង្រឹងសាមគ្គីភាព ស្វ័យភាព ភាពខ្លួនទីពឹងខ្លួន និងតួនាទីមជ្ឈភាពរបស់អាស៊ាន រួមចំណែកប្រកប​ដោយប្រសិទ្ធភាពក្នុងការកសាងយុទ្ធសាស្ត្រអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥; បង្កើនការសម្របសម្រួល និងលើកកម្ពស់តួនាទីនៃប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ គ្រប់គ្រង អភិវឌ្ឍនិងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព រួមចំណែកដល់ដំណើរការអភិវឌ្ឍន៍រួមរបស់អាស៊ាន។

ភាគីទាំងពីរបានអះអាងនូវបំណងចង់កសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍; ជំរុញបណ្ដាប្រទេសឱ្យគោរពតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982); អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយខិតខំសម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២៕

បកប្រែដោយ Thanh Cong